ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យ ២ ឆ្នាំជាប់ៗគ្នានៃព្រឹត្តិការណ៍ពិព័រណ៍អាហារក្នុងប្រទេសកម្ពុជារួចមក ស្លាបព្រានឹងរៀបចំពិព័រណ៍អាហារដ៏ធំបំផុតម្តងទៀតសម្រាប់ឆ្នាំ ២០១៩ នេះ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៣០ ដល់ថ្ងៃ ៣១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការចូលរួមពីអាជីវករ និងក្រុមហ៊ុនផ្នែកចំណីអាហារជាច្រើនទៀត ប្រមាណជាង ១០០ ក្រុមហ៊ុន ដោយធ្វើយ៉ាងណាផ្តល់ជូនជម្រើសនៃរសជាតិកាន់តែច្រើនសម្រាប់មុខម្ហូបបែបខ្មែរ និងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏ធំប្រចាំ ២០១៩ នេះក៏មានការចូលរួមពីក្រុមហ៊ុន aT, Korea Agro-Fisheries & Food Trade Corporation ដែលជាក្រុមហ៊ុនល្បីល្បាញបំផុតមួយផ្នែកចំណីអាហារ និងភេសជ្ជៈ ក៏ដូចជាផលិតផលជាច្រើនទៀតផងដែរ។ 

ក្រុមហ៊ុន “aT” នឹងធ្វើការបង្ហាញផលិតផលម្ហូបអាហារ ក៏ដូចជាភេសជ្ជៈជំនួយសម្រស់ និងសុខភាពដ៏ល្អបំផុតរបស់ប្រទេសកូរ៉េ ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនក្នុងទីផ្សារប្រទេសកម្ពុជាដូចជា ត្រសក់ស្រូវពណ៌លឿងពីប្រទេសកូរ៉េ ភេសជ្ជៈខូលឡាជេន ផលិតផលអាហារបំប៉នសុខភាពសម្រាប់កូនតូច ស៊ុបមាន់យ៉ិនសិន (Samgyetang) ដ៏ឈ្ងុយឆ្ងាញ់ដែលមានគុណប្រយោជន៍បំផុតសម្រាប់សុខភាព និងតែងតែត្រូវបានបង្ហាញក្នុងកម្មវិធីដ៏ល្បី K-Dramas ផងដែរ។

ពិព័រណ៍អាហារស្លាបព្រា ដ៏ធំបំផុតប្រចាំឆ្នាំ ២០១៩

អ្នកស្រី Chae-Eun Kim ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន aT ក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

«ក្រុមហ៊ុន aT ពិតជារំភើបសប្បាយរីករាយក្រៃលែង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្លាបព្រា ដែលបានផ្តល់ឱកាសក៏ដូចជាទីតាំងដ៏ល្អក្នុងការបង្ហាញ ដើម្បីលើកកម្ពស់ម្ហូបអាហារ និងផលិតផលដ៏ល្អបំផុតរបស់ប្រទេសកូរ៉េជូនដល់ប្រទេសកម្ពុជា»។

អ្នកស្រីបញ្ជាក់ទៀតថា៖

«ប្រទេសកូរ៉ គឺត្រូវបានពិភពលោកស្គាល់ និងទទួលបានភាពល្បីល្បាញតាមរយៈឧស្សាហ៍កម្មតន្រី្ត ប៉ុន្តែប្រទេសកូរ៉េក៏មានម្ហូបដ៏ល្អបំផុតចំពោះសុខភាព ដែលប្រទេសទូទាំងពិភពលោកគ្រប់ជាតិសាសន៍អាចរីករាយ និងទទួលយកបានផងដែរ»។

អ្នកស្រី Kim ក៏បានបន្ថែមថា៖

«ខ្ញុំជឿថាក្នុងសម័យដ៏ទំនើបនៃការបង្កើត និងអភិវឌ្ឍន៍រសជាតិអាហារថ្មីៗ គឺជាវប្បធម៌នៃការផ្លាស់ប្តូរបទពិសោធន៍រវាងមិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់យើង។ ចំណីអាហារមិនគ្រាន់តែផ្តល់សារធាតុបំប៉នដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ពេលវេលាដ៏រីករាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ដែលជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការរក្សាទំនាក់ទំនងព្រមទាំងមិត្តភាពដ៏យូរអង្វែង»។

គួររំឭកផងដែរថា ក្រៅពីការភ្លក់ និងញុំាអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់សុខភាព និងសម្រស់ដោយឥតគិតថ្លៃ ក្រុមហ៊ុន aT ក៏ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងស្តង់របស់ខ្លួនទាំងអស់ ថតរូបអនុស្សាវរីយ៍ និងធ្វើការផ្តល់ជូនបទពិសោធន៍ដ៏អស្ចារ្យដំបូងគេជាមួយនឹងការពាក់សម្លៀកបំពាក់បែបប្រពៃណីកូរ៉េ “hanbok” ដ៏ល្បីទូទាំងពិភពលោកផងដែរ។ តែអ្វីដែលពិសេសបំផុតនោះគឺ អ្នកចូលរួមទាំងអស់នឹងទទួលបានកាដូអនុស្សាវរីយ៍យ៉ាងច្រើន ព្រមទាំងការបញ្ចុះតម្លៃពិសេសដែលពុំធ្លាប់មានផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]