Graffiti គឺជាគំនូរ ឬ ការសរសេរអក្សរលើ ជញ្ជាំងសាធារណៈ ដែលគេតែងតែប្រទះឃើញនៅទីសារធារណៈនានា ហើយនៅក្នុងប្រទេសកម្ពុជាយើង ក៏ធ្លាប់បានប្រទះឃើញ គំនូររបៀបនេះដែរ។

គំនូរទាំងនេះគឺគេប្រើនូវថ្នាំបាញ់កំប៉ុង តែមួយមុខគត់ដោយមិនបានប្រើជក់នោះទេ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គេបានយកគំនូរ Graffiti មកគូរលើរូបរាងកាយរបស់មនុស្សស្រី ដូចជាលើខ្នង ដើមទ្រូង ជើងជាដើម ដែលគ្មានសំលៀកបំពាក់ បង្កើតបានជារូបភាពដ៏ស្រស់ស្អាត។ លិល្បៈដ៏អស្ចារ្យនេះបានក្លាយទៅជា ការពេញនិយមតាមបណ្ដាញ អ៊ីនធឺណេត។ មានរូបភាពរាប់ពាន់ ដែលបានគូសដោយការច្នៃប្រឌិតរបស់ពួកគេ បង្ហោះចូលទៅក្នុងគេហទំព័រមួយដែលមានឈ្មោះថា shriiimp.com។

រូបលើរាងកាយទាំងនេះគ្រាន់តែជា រូបបណ្ដោះអាសន្នតែប៉ុណ្ណោះ គេអាចលុបវាចេញបានគ្រប់ពេលវេលា មិនដូចជាការចាក់សាក់នោះទេ។ វិចិត្រករម្នាក់មានប្រសាសន៍ថា ប្រភេទគំនូរនេះកាន់តែមានគេចាប់អារម្មណ៍ ខ្លាំងទៅៗហើយ គឺអាចដល់ទូទាំងសកលលោក ព្រោះគាត់តែងតែបានឃើញរូបភាព របស់ពួកគេនៅតាមគេហទំព័រអនឡាញនានា ហើយរូបភាពភាគច្រើនគឺមានលក្ខណៈស៊ិចស៊ី ស្ទើរតែស្រាតទៅហើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះសិល្បៈមួយបែបនេះ? សូមទស្សនារូបភាពខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]