ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព ទទួលបានការគាំទ្រខ្លាំងពីមហាជនជាច្រើន កញ្ញាដេននីក្វាន់ បានស្ងាត់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំ ក្រោយនាងបានប្រែក្លាយទៅថៅកែស្រី និងជាអ្នកជំនួញមួយរូប ដែលកំពុងតែទទួលបានការគាំទ្រ និងជោគជ័យយ៉ាងខ្លាំង។

ខណៈពេលដែលផ្នែកសិល្បៈកំពុងតែស្ងាត់ ស្រាប់តែកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការបង្ហោះវីដេអូច្រៀងមួយ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនេះជាលើកទីមួយហើយដែល នាងធ្វើការបញ្ចេញសម្លេងច្រៀងនៅក្នុងបទ ពីមុនរបស់ អ្នកនាង កែវ ច័ន្ទសម្ផស្ស «បណ្តាំអាំស្រី»។

ដោយនៅក្នុងនោះនាងបានធ្វើការ រាំផងច្រៀងផង ជាមួយនឹងសម្លេងយ៉ាងស្រទន់ ពីរោះ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់សោភា និងមើលទៅទន់ភ្លន់ ប្លែកតែម្តង ស្របពេលដែលធ្លាប់ឃើញនាងស្លៀកឈុតបែប ស៊ិចស៊ី។

ស្របពេលជាមួយគ្នានេះដែរ មហាជនជាច្រើនបានសរសើរដល់នាងគ្រប់គ្នា ដែលមានសម្លេងពីរោះបែបនេះ មិនចាញ់អ្នកអាជីពប៉ុន្មាននោះទេ ហើយនេះក៏ជាលើកទីមួយដែលនាង លើកបទមរតកដើមមកច្រៀងយ៉ាងដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ដេននីក្វាន់
ដេននីក្វាន់
ដេននីក្វាន់ ពេលច្រៀងចម្រៀង
ដេននីក្វាន់ ពេលច្រៀងចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់