ភ្នំពេញ៖ នៅទីបំផុតតារាចម្រៀង ដែលធ្លាប់ល្បីល្បាញនៅក្នុងពិភពចម្រៀងលោក ចាន់ សម័យ ពិតជាមិនអាចគេចចេញពីវិស័យចម្រៀងបានមែន បើទោះជាលោកធ្លាប់ធ្លាក់ខ្លួនដល់ថ្នាក់អត់ផ្ទះអត់សម្បែង ហើយត្រូវបានបណ្ដាសប្បុរសជន ជាពិសេសគឺលោកឩកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ដីឱ្យមួយកន្លែង ដើម្បីឱ្យធ្វើជាទីជម្រកផងដែរអមដោយការសារភាពថាខ្មាសគេ។ 

ប៉ុន្តែថ្មីៗនេះ លោកក៏បានធ្វើឱ្យមហាជនមានភា្ញក់ផ្អើ់ល ព្រោះបានចេញ MV បទចម្រៀងថ្មីមួយបទយ៉ាងឡូយ ខណៈដែលបទចម្រៀងនោះផងដែរ គ្រាន់តែចេញភ្លាមក៏មានចំនួនអ្នកចូលទៅទស្សនាក្នុងយូធូប កើនឡើងមិនធម្មតា។

បទចម្រៀងដែលលោកបកស្រាយ ហើយទើបតែចេញបង្ហោះជា MV នេះ ត្រូវមហាជនចាប់អារម្មណ៍មិនតិចនោះទេ ដោយសារតែលោកខកខានចេញបទចម្រៀងជាយូរមកហើយ ប៉ុន្តែពេលនេះស្រាប់តែត្រលប់មកបំពេរអាម្មណ៍អ្នកគាំទ្រជាថ្មីជាមួយនឹងបទ «បាត់ស្រីទៅណា» ដែលជាបទមរតកដើម ដែលអ្នកធ្លាប់គាំទ្រសម្លេងលោកភាគច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់ថា លោកនៅតែមានទឹកដមសម្លេងមិនធម្មតា។ 

ចម្រៀងមួយបទនេះមិនត្រឹមតែពីរោះ និងបង្ហាញពីស្នេហាកម្សត់តែគួរឱ្យចង់រាំប៉ុណ្ណោះទេ ប៉ុន្តែលោក​ ចាន់ សម័យ ក៏បានចូល​រួមសម្តែងយ៉ាងល្អមិនខុសពីពេលដែលលោកឡើងកូដ មុនធ្លាក់ខ្លួនដុនដាបនោះផងដែរ។

នៅមិនទាន់ដឹងថា តើលោក ចាន់ សម័យ កុងត្រាច្រៀងផ្ដាច់មុខឱ្យផលិតកម្ម Galaxy ឬយ៉ាងណានោះទេ ប៉ុន្តែយោងតាមការទម្លាយពីលោក ម៉ានុត រាជ ដែលបានកាន់ក្ដាប់តំណែងជាអ្នកដឹកនាំសម្ដែង និងជាអ្នកផលិតបទចម្រៀងជាច្រើនឱ្យផលិតកម្ម Galaxy មានដំណើរការឡើងវិញ បានអះអាងថា លោក ចាន់ សម័យ នឹងមានបទចម្រៀងច្រើនទៀត ក្រៅពីបទចូលឆ្នាំដែលទើបបង្ហោះឡើងដើម្បីស្ទាបស្ទង់ទីផ្សារនេះ៕

ចង់ដឹងថាបទថ្មីសន្លាងដែលលោក ចាន់ សម័យ ទើបតែបង្ហាញជាថ្មីក្រោយពេលធ្លាក់ខ្លួន តើមានអត្ថន័យពិរោះយ៉ាងណា សូមរីករាយទស្សនា៖ 

MV ថ្មីរបស់ ចាន់ សម័យ
MV ថ្មីរបស់ ចាន់ សម័យ
MV ថ្មីរបស់ ចាន់ សម័យ
MV ថ្មីរបស់ ចាន់ សម័យ
MV ថ្មីរបស់ ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]