ភ្នំពេញ៖ ព្រីនស៍ ស៊ុបភើម៉ាឃីត ផ្តល់កាដូពិសេសដល់អតិថិជន សម្រាប់ឱកាសចូលឆ្នាំខ្មែរ ជាមួយនឹងការបញ្ចុះតម្លៃ២៥% លើទំនិញ ប្រមាណ៣ពាន់មុខ ដើម្បីអបអរសាខាថ្មីទី៥នៃផ្សារទំនើបព្រីនស៍ ក្នុងខណ្ឌ័ចំការមន។ 

ព្រីនស៍ស៊ុបភើម៉ាឃីត

បញ្ជាក់ក្នុងពិធីសម្ភោធន៍ផ្សារទំនើបទី៥របស់ព្រីនស៍ស៊ុបភើម៉ាឃីត លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket បានលើកឡើងថា៖ 

“ការលក់បញ្ជុះតម្លៃនេះធ្វើឡើង ដើម្បីអបអរសាខាថ្មីទី៥ របស់ក្រុមហ៊ុនព្រីនស៍ និងចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ស្របពេលដែរតម្រូវការទិញទំនិញក្នុងឪកាសពិធីបុណ្យនេះ កំពុងមានភាពមមាញឹក និងតម្រូវការខ្ពស់”។

លោកបន្តថា៖ 

“វត្តមានផ្សារទំនើបទី៥របស់ Prince SuperMarket នៅក្នុងទីតាំងនេះ ក៏នឹងអាចចូលរួមឆ្លើយតបបាន ទៅនឹងតម្រូវការនៃការទិញទំនិញប្រើប្រាស់ អាហារប្រចាំថ្ងៃ បន្លែផ្លែឈើ និងទំនិញសំខាន់ៗផ្សេងៗទៀត ដែលមានលក់ក្នុងផ្សារទំនើបថ្មីនេះ ជាមួយនឹងការថែមជូនពិសេសនូវ ប្រមូសិន រហូតដល់ ៣៥% ទៅតាមមុខទំនិញផ្សេងៗផងដែរ រហូតដល់បំណាច់ពិធីបុណ្យចូលឆ្នាំខ្មែរ។ ផ្សារទំនើបទី៥ Prince SuperMarket នេះ មានទំនិញចំរុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះ ប្រមាណជា ៣៥% ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។ ផ្សារទំនើបនេះ មានគោលការណ៍រួម ៤យ៉ាងគឺ សេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ រយៈពេល៧អាទិត្យពេញ រួមជាមួយកន្ត្រក់ទំនិញតម្លៃ៥០ដុល្លារ បញ្ចុះតម្លៃ៥០% និងមានអាំងប៉ាវ៥០ដុល្លារផងដែរ”។
ព្រីនស៍ស៊ុបភើម៉ាឃីត

គួរបញ្ជាក់ថា នេះជាសាខាទី៥ហើយ របស់ផ្សារទំនើប Prince SuperMarket ដែលត្រូវបានវិនិយោគដោយ ក្រុមហ៊ុន Prince Real Estate Group ហើយជាចក្ខុវិស័យរបស់ក្រុមហ៊ុន គ្រោងនឹងពង្រីក អោយបានច្រើនទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប និងប៉ោយប៉ែតជាដើម៕

ព្រីនស៍ស៊ុបភើម៉ាឃីត
ព្រីនស៍ស៊ុបភើម៉ាឃីត
ព្រីនស៍ស៊ុបភើម៉ាឃីត
ព្រីនស៍ស៊ុបភើម៉ាឃីត
ព្រីនស៍ស៊ុបភើម៉ាឃីត
ព្រីនស៍ស៊ុបភើម៉ាឃីត
ព្រីនស៍ស៊ុបភើម៉ាឃីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]