ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានបញ្ចេញកាណុងធំ សម្ពោធស៊ូបភើស្មាតហ្វូន P30 ស៊េរីកក្រើកពិភពលោក កាលពីយប់មិញនៅទីក្រុងប៉ារីស។ រីឯនៅប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីផ្សាយបន្តផ្ទាល់ពិសេស និងធ្វើការ Unbox ភ្លាមៗផ្ទាល់តែម្តងជាមួយបណ្តាសារព័ត៌មាន បន្ទាប់ពីការផ្សាយបន្តផ្ទាល់បពា្ចប់ភ្លាមៗនៅភោជនីយដ្ឋាន និង Skybar វេហា ។ ស៊ូបភើស្មាតហ្វូន P30 សេ៊រី មានសមត្ថភាពលើសពីស្មាតហ្វូនធម្មតា ជាមួយការរចនាយ៉ាងល្អឥតខ្ចោះ ជាមួយស៊ូបភើកាមេរ៉ា ស៊ូបភើហ្សូម ដែលមានសមត្ថភាពអស្ចារ្យបំផុតមិនធ្លាប់មានក្នុងការថតរូប និងការថតវីដេអូ។

ស្មាតហ្វូន P30 ស៊េរី
ស្មាតហ្វូន P30 ស៊េរី

កំពូលកាមេរ៉ា Leica 4 គ្រាប់មានសមត្ថភាពខ្លាំងអស្ចារ្យនឹកស្មានមិនដល់ក្នុងការផ្តិតយករូបភាពយ៉ាងល្អឥតខ្ចោះ ជាមួយកាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។

ជាមួយបច្ចេកវិទ្យាថ្មីបំផុត Periscope នៅលើឡែន SuperZoom កំពូលកាមេរ៉ានៅលើស៊ូភើស្មាតហ្វូននេះមានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទដូចឃើញកៀកផ្ទាល់និងភ្នែក កាន់តែច្បាស់ដិតគ្រប់ចំណុច។

ស៊ូភើស្មាតហ្វូននេះ អាចផ្តិតយករូបភាពរឹតតែច្បាស់ដូចឃើញផ្ទាល់នៅពេលយប់ ជាមួយនឹងកម្រិត ISO ខ្ពស់ សូម្បីតែក្នុងស្ថានភាពងងឹតមិនសូវមានពន្លឺក៏អាចថតរូបបាននូវបរិយាកាសដែលពោរពេញដោយមនោសពោ្ចតនារ៉ូមែនទិកក្រោមពន្លឺ ភ្លើងទៀន បាញ់កំជ្រួច ឫភ្លើងដែលដេគ័រលម្អពេលយប់ក៏ថតបានម៊ាអែម។

បច្ចេកវិទ្យាកាមេរ៉ា Huawei ថតបែប TOF អាចជួយឲ្យអ្នកផ្តិតយករូបភាពកាន់តែដិតច្បាស់។ លើសពីនេះលោកអ្នកអាចផ្តិតយកផ្ទៃក្រោយព្រាលជាមួយនឹងពន្លឺភ្លើង Bokeh ដែលជាស្រមោលភ្លើងជាប់គ្នាបែបសិល្បៈ ឬច្បាស់កន្លែងណាមួយក៏បានតាមការចូលចិត្ត។

ស្មាតហ្វូន P30 ស៊េរី

កាមេរ៉ាសែលហ្វីទំហំ 32MP អាចស្គាល់មុខរបស់អ្នក និងជួយបន្ថែមពន្លឺ កាត់បន្ថយនូវកម្រិតមិនច្បាស់ ព្រិល ក្នុងរូបថត ដែលអតិថិជនភាគច្រើនចង់បានពេលថតរូបសែលហ្វីម្តងៗ សូម្បីតែក្នុងស្ថានភាពទីងងឹត ឬកម្មវិធីជប់លៀងផ្សេងៗពេលយប់។

ស៊ូបភើស្មាតហ្វូន P30 30 Pro អេក្រង់កោងទំហំ 6.47 អ៊ីញ រីឯ P30 6.1 អ៊ីញ អេក្រង់បែបដំណក់ទឹក ដែលមាន notch តូចស្លីម លាតកប់គែម ជាមួយជម្រើសពណ៌ប្លែក កាលីបទាន់សម័យ។ មិនតែប៉ុណ្ណោះ ស៊ូបភើស្មាតហ្វូននេះដំណើរការដោយបន្ទះឈីប Kirin 980 ថាមពលថ្ម 4200 mAh និងបច្ចេកវិទ្យា Huawei SuperCharge 40W សាកថ្ម 30 នាទីបាន 70% សម្រាប់ Huawei P30 Pro។ រីឯ RAM និង ROM វិញ គឺ P30 Pro (RAM 8GB RAM + ROM 256GB) P30 (RAM 8GB + ROM 128GB) និង P30 Lite (RAM 6GB + ROM 128GB)។

ល្មមដល់ពេលឈប់ប្រើស្មាតហ្វូនធម្មតាហើយ ប្រើស៊ូបភើស្មាតហ្វូន P30 សេរ៊ីម្តងមើល! ថ្ងៃ ២៩ ខែមីនា យើងនឹងរៀបចំកម្មវិធីពិសេសទ្រង់ទ្រាយធំយកព្រះច័ន្ទពីទីក្រុងប៉ារីសមកទីក្រុងភ្នំពេញតែម្តងជាមួយនឹងពិធីសម្ពោធដ៏កក្រឹកកក្រែងរួមទាំងភាពភ្ញាក់ផ្អើលជាច្រើនទៀត។

រង់ចាំមើលទាំងអស់គ្នាមើលថា ឡូយកម្រិតណា៎!

បើនិយាយពី P30 Lite វិញអ្នកអាចធ្វើការកុម្ម៉ង់ទុកមុនក្នុងតម្លៃត្រឹមតែ $339 ថែម Bluetooth Speaker និងស៊ីមស្មាត ព្រមទាំងអាចមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ៕

ស្មាតហ្វូន P30 ស៊េរី
ស្មាតហ្វូន P30 ស៊េរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]