ក្នុងប្រទេសចិន រាល់ពេលដែលមានអ្នកចង់តវ៉ា ផ្ញើរលិខិត ឬ សំណូមពរ លើការមិនពេញចិត្តលើរឿងអ្វីមួយនោះ ពួកអ្នកទាំងនោះ ជាញឹកញាប់ តែងតែត្រូវបាន ក្រុមប៉ូលីសបង្រ្កាប ដោយវាយធ្វើបាប ដើម្បីកុំអោយមានអ្នកផ្សេងហ៊ាន តទៅទៀត ប៉ុន្តែលើកនេះ មិនមែនប្រជាជននោះទេ តែជាប៉ូលីស ដែលត្រូវបានប៉ូលីសគ្នាឯង បង្រ្កាបទៅវិញ។

យ៉ាងណាមិញ ប៉ូលីស ៥រូប ត្រូវបានចោទប្រកាន់ ថាបានធ្វើទារុណកម្ម ក្នុងពេលសួរចម្លើយ ហើយដោយមានការមិនសុខចិត្ត នឹងការចោទប្រកាន់នេះ ពួកគេក៏បានធ្វើការតវ៉ា នៅមុខអាគារស្នាក់ការកំពូលប្រជាជនចិន ដែលជាអ្នកដែលមានសមត្ថកិច្ចខ្ពស់បំផុត ថ្នាក់ជាតិ ក្នុងការចោទប្រកាន់ និង ស៊ើបអង្កេត ហើយក៏ជាអ្នកដែលបានចោទប្រកាន់ មន្រ្តីប៉ូលីស ទាំង ៥នាក់នេះផងដែរ។

នៅក្នុងវីដេអូខាងក្រោមនេះ បង្ហាញអោយឃើញថា មានប៉ូលីស២ក្រុម កំពុងតែប្រើអំពើហឹង្សា ដាក់គ្នា ដោយម្ខាងជាក្រុមប៉ូលីស ៥នាក់ ដែលកំពុងធ្វើការតវ៉ានៅខាងមុខអាគារនោះ។ ទោះជាយ៉ាងណា ហេតុការណ៍ដែលមានការវាយតប់គ្នារវាងប៉ូលីសនឹងប៉ូលីសនេះ ត្រូវបានបញ្ចប់ដោយ គ្មានការស៊ើបអង្កេត និង គ្មានការពិន័យ អ្វីទាំងអស់។

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងដែរ?





ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]