ភ្នំពេញ៖​ ក្រុមអាកាសចរណ៍កម្ពុជា Cambodia Airways កំពុងបន្តពង្រីកបណ្តាញផ្លូវហោះហើររបស់ខ្លួន តាមរយៈការបើកផ្លូវធ្វើដំណើរថ្មីមួយទៀត​ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ​ នៃទីក្រុងបាងកកនៅថ្ងៃទី១១ ខែមេសា ឆ្នា២០១៩ខាងមុខ។

ជើងហោះហើរថ្មី «ភ្នំពេញ-បាងកក» ពីអាកាសចរណ៍ Cambodia Airways

ផ្លូវហោះហើរថ្មីខាងលើនឹងអនុញ្ញាត​ ឲ្យអាកាសចរណ៍កម្ពុជា ផ្តល់ជូនអតិថិជននូវជម្រើស កាន់តែទូលំទូលាយថែមទៀត នៅពេលធ្វើដំណើរ ក្នុងថ្ងៃឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ 

បើតាម Cambodia Airways ជើងហោះហើរនេះនឹងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ ជាមួយតារាងពេលវេលា ដែលអំណោយផល សម្រាប់អតិថិជនគ្រប់រូប។ 

នៅអំឡុងការហោះហើរអាកាសចរណ៍ នឹងផ្តល់ជូនអតិថិជនទាំងអស់នូវសាំងវិច រួមទាំងការបម្រើសេវាកម្មប្រសើរៗ​ដទៃទៀត ក្នុងនាមជាជម្រើសអាកាសចរណ៍ល្អដាច់គេ សម្រាប់អតិថិជនទាំងឡាយ ដែលប្រាថ្នាចង់បាន ការធ្វើដំណើរប្រកបដោយគុណភាព និងផាសុខភាព។

ជើងហោះហើរថ្មី «ភ្នំពេញ-បាងកក» ពីអាកាសចរណ៍ Cambodia Airways
ជើងហោះហើរថ្មី «ភ្នំពេញ-បាងកក» ពីអាកាសចរណ៍ Cambodia Airways
ជើងហោះហើរថ្មី «ភ្នំពេញ-បាងកក» ពីអាកាសចរណ៍ Cambodia Airways

លោក សាយម៉ុន ស៊ូ (Simon Xu) ដែលជានាយករងផ្នែកពាណិជ្ជកម្មរបស់អាកាសចរណ៍កម្ពុជា បានបញ្ជាក់ថា៖

«ការលក់សំបុត្រ សម្រាប់ជើងហោះហើរខាងលើ នឹងចាប់ផ្តើមពីថ្ងៃនេះតទៅ។ សម្រាប់តារាងពេលវេលាធ្វើដំណើរ គឺចាកចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១៨៖១៥នាទី និងទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិ នៅម៉ោង១៩៖១០នាទី។ រីឯពេលវេលាសម្រាប់ចាកចេញពីបាងកកមកវិញ គឺនៅម៉ោង២០៖១០នាទី និងមកដល់អាកាសយានដ្ឋានភ្នំពេញនៅម៉ោង២១៖៣៥នាទី ដែលជាពេលវេលាមិនឆាប់ឬក៏យូរពេកឡើយ សម្រាប់អតិថិជន។»
កម្មវិធីប្រម៉ូសិនពី អាកាសចរណ៍ Cambodia Airways
ជើងហោះហើរថ្មី «ភ្នំពេញ-បាងកក» ពីអាកាសចរណ៍ Cambodia Airways

គួរជម្រាបថា អាកាសចរណ៍ Cambodia Airways Co., Ltd គឺជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកម្ពុជា ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ និងត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៧។

Cambodia Airways បានសម្ពោធជើងហោះហើរដំបូងរបស់ខ្លួន ដែលមានគោលដៅពីភ្នំពេញទៅសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្ន អាកាសចរណ៍មានយន្តហោះចំនួន៣គ្រឿង គឺ Airbus A391 ដែលកំពុងធ្វើប្រតិបត្តិការជាមួយជើងហោះហើរ ទៅមកទាំងក្នុងនិងក្រៅស្រុក នៅភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ម៉ាកាវ តៃប៉ិ ជាដើម ក្នុងចំណោមគោលដៅ ធ្វើដំណើរមួយចំនួនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]