កោះតៃវ៉ាន់៖ តើប្រិយមិត្តនៅចាំលោកតាជិះកង់តាមចាប់ «Pokémon» ដែលប្រើប្រាស់ទូរស័ព្ទម្តងជាច្រើនគ្រឿងក្នុងពេលតែមួយនេះទេ? ឥឡូវនេះ លោកតាបានក្លាយទៅជាឯកអគ្គរដ្ឋទូតតំណាងឱ្យក្រុមហ៊ុនទូរស័ព្ទ Asus ហើយ។

យោងតាមប្រភពសារព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា លោកតា Chen San-yuan វ័យ ៧០ឆ្នាំ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតំណាងឱ្យក្រុមហ៊ុនទូរស័ព្ទ Asus ដែលមានទីតាំងនៅលើកោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ។ លោកតា Chen ថែមទាំងបានបង្ហាញខ្លួន នៅក្នុងសន្និសីទកាសែតរបស់ក្រុមហ៊ុន Asus កាលពីខែមុនដើម្បីនិយាយអំពីគុណសម្បត្តិរបស់ទូរស័ព្ទថែមទៀត។ 

លោកតា Chen San-yuan

លោកតា Chen ចាប់ផ្តើមជិះកង់តាមចាប់ «Pokémon» តាំងពីឆ្នាំ ២០១៦មកម្ល៉េះ នៅពេលដែលក្រុមហ៊ុន Niantic Labs ទើបតែបានចាប់ផ្តើមបញ្ចេញហ្គេម Pokémon GO ជាលើកដំបូង។ លោកតាត្រូវបានមហាជនចាប់អារម្មណ៍ និងមានឈ្មោះល្បីល្បាញនៅលើបណ្តាញសង្គមចាប់តាំងពីឆ្នាំ ២០១៨មក។

នៅពេលនោះ លោកតាប្រើប្រាស់ទូរស័ព្ទតែ ៩គ្រឿងប៉ុណ្ណោះក្នុងការចាប់ «Pokémon»។ ប៉ុន្តែកាលពីខែមុន លោកតាបាន Upgrade ប្រើប្រាស់ទូរស័ព្ទមួយម្តង ២៣ គ្រឿងដំណើរគ្នា ដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ម្តងទៀតយ៉ាងខ្លាំង។

យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់លោកតា Pokémon គឺជាការប្រូម៉ូតឱ្យក្រុមហ៊ុន Asus ដោយគ្រាន់តែចង់បង្ហាញថា ទូរស័ព្ទសេរី Asus ZenFone Max Pro មានកម្លាំងថ្មីខ្លាំង ប្រើប្រាស់បានយូរ និងមានមុខងារ GPS បានល្អ ងាយស្រួលក្នុងការចាប់យកទីតាំងតែប៉ុណ្ណោះ។ 

លោកតា Chen San-yuan

ខណៈពេល មនុស្សមួយចំនួនលេងហ្គេមគ្រាន់តែការកម្សាន្តអារម្មណ៍ តែលោកតា Chen បែរជាលេងហ្គេមនេះសម្រាប់ធ្វើឱ្យលោកតាសកម្ម និងការពារជំងឺភ្លេចភ្លាំងទៅវិញ៕

លោកតា Chen San-yuan
លោកតា Chen San-yuan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]