បរទេស៖ ក្រោយពីមានការចុះអេតាស៊ីវិល និងរៀបការបែបស្ងាត់ៗរូចមក គេសង្កេតឃើញថា លោក Justin Bieber និង ភរិយារបស់ខ្លួននាង Hailey Baldwin តែងតែ​លេចលឺពាក្យចចាមអារ៉ាមជានិច្ចថា តារាចម្រៀងប៉ុបរូបនេះ មិនទាន់ដាច់អាល័យពីអតីតមិត្តស្រីរបស់ខ្លួននាង Selana Gomez នោះទេ ហើយលោកតែងតែមានអារម្មណ៍គិតដល់នាងជានិច្ច ក៏ប៉ុន្តែចំពោះពាក្យចចាមអារ៉ាមទាំងនោះ លោក Justin មិនបានចេញមុខបកស្រាយ ឬកែសម្រួលអ្វីនោះទេ ហើយលោកនៅតែរក្សាទំនាក់ទំនងយ៉ាងល្អជាមួយប្រពន្ធរបស់ខ្លួន។ 

Justin និង Hailey

ទោះជាយ៉ាងណាក្តី បើទោះជាលោក Justin នៅស្ងៀមមិនតបតនឹងពាក្យចចាមអារ៉ាម ក៏ព្យុះនៃការរិះគន់ពីអ្នកគាំទ្រ នៅតែបន្តតាមស្តីថាឲ្យលោកជារឿយៗ។ យ៉ាងណាមិញ សម្រាប់កាលពីព្រឹកមិញនេះ ស្រាប់តែមានអ្នកគាំទ្រម្នាក់ បានមក Comment ក្នុងការបង្ហោះរបស់លោក Justin ហើយថែមទាំងប្រើសម្តីយ៉ាងធ្ងន់ៗទៅតារារូបនេះ និងប្រពន្ធថា៖ “លោកមិនបានស្រលាញ់នាង Hailey ទេ។ លោកគ្រាន់តែរៀបការនឹងនាង ដើម្បីមានឱកាសត្រលប់ទៅរក Selena Gomez ប៉ុណ្ណោះ”

យ៉ាងណាមិញ មិនបង្អង់យូរក្រោយពីឃើញការ Comment របស់អ្នកគាំទ្របែបនេះ លោក Justin បានឆ្លើយតបជាមួយសារយ៉ាងវែងអន្លាយភ្លាមៗ ដោយមិនទុកមុខឲ្យអ្នកគាំទ្រម្នាក់នោះទេ។ ក្នុងនោះដែរ លោក Justin បានស្តីថាឲ្យអ្នកគាំទ្រនោះយ៉ាងច្រើន ដោយក្នុងន័យថា អ្នកគាំទ្រម្នាក់នោះ បង្កើតគណនីដើម្បីព្យាយាមព្យាបាទក្តីសុខប្តីប្រពន្ធខ្លួន។ ហើយលោក ក៏បាននិយាយថា លោកមិនបានប្រើជីវិតរៀបការដើម្បីបញ្ឈឺនរណាម្នាក់ទេ ម៉្យាងវិញទៀត សម្រាប់អតីតមិត្តស្រីរបស់លោក នាង Selena Gomez លោកបានបញ្ជាក់ថា លោកពិតជាស្រលាញ់ និងនៅតែស្រលាញ់នាងជានិច្ច ហើយនាងនៅតែមានកន្លែងមួយ នៅក្នុងបេះដូងរបស់លោក ក៏ប៉ុន្តែនៅពេលនេះ លោក Justin កំពុងតែស្រលាញ់ប្រពន្ធរបស់ខ្លួនខ្លាំង ហើយនាងជាមនុស្សដ៏អស្ចារ្យបំផុតសម្រាប់លោករយៈពេលកន្លងមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ លោក Justin ថែមទាំង និយាយថាអ្នកគាំទ្រម្នាក់នោះ គ្មានឪពុកម្តាយប្រដៅ ព្រោះថាបើសិនជាម្នាក់នោះជាមនុស្សល្អ គេមិនមែនតាមយាយីជីវិតអ្នកដទៃបែបនេះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Justin និង Hailey
Justin និង Hailey
Selena Gomez
Justin និង Selena
Comment តបរបស់ Justin Bieber

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]