កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង ៤ល្ងាចកន្លងទៅនេះ មានហេតុការណ៏ដ៏រន្ធត់មួយ កើតឡើង នៅក្នុងទីក្រុង Guangzhou ប្រទេសចិន ដោយសារតែដីមួយកន្លែង ត្រូវបានបាក់ស្រុតចុះ។

យោងតាមប្រភពព័ត៌មាន ឆាយណាស្មេគ បានឲ្យដឹងថា ការបាក់ស្រុតដីនេះ គឺកើតឡើងនៅក្បែរ ផ្លូវ Kangwang ក្នុងសង្កាត់ Lizhiwan ទីក្រុងGuangzhou ប្រទេសចិន ហើយវាបានកើតឡើងដោយសារតែ ផ្លូវមានសភាពទ្រុឌទ្រោម ទើបធ្វើឲ្យមានការបាក់ស្រុតដីដូច្នេះ។ ក្នុងនោះដែរ ហាងចំនួន ៥ បានទទួលរងគ្រោះថ្នាក់ ដោយការបាក់ស្រុតទៅជាមួយគ្នា ហើយដីដែលបាក់ស្រុតចុះនោះ គឺវាបានបាក់ស្រុតចុះម្តងទៀត នៅវេលាម៉ោងប្រហែល ៩យប់ ថ្ងៃដដែល ធ្វើឲ្យវាមានជម្រៅរហូតដល់ទៅ ៩ម៉ែត្រ និងមានប្រវែង ៥០ម៉ែត្រការ៉េឯណោះ។

យ៉ាងណាម៉ិញ នៅពេលដែលហេតុការណ៏នោះ បានកើតឡើង អ្នកដែលរស់នៅក្បែរនោះ បានលឺសំលែងយ៉ាងខ្លាំង ពីការបាក់ស្រុតដីនេះ ចំនែកឯក្រុមប៉ូលីស បានសំនូមពរអ្នកដែលរស់នៅក្បែរនោះ ឲ្យចាកចេញ ពីផ្ទះរបស់ខ្លួនសិន ដោយខ្លាចកើតមានហេតុការណ៏នេះម្តងទៀត។













ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]