ភ្នំពេញ៖ មុននេះបន្តិច ម្ចាស់រថយន្តជនបង្ក បាននាំយកថវិកាចំនួន៥ពាន់ដុល្លារ ទៅចូលបុណ្យសពនិស្សិតស្រីដ៏កម្សត់ ឌុំ រីដា ដែលត្រូវបានរថយន្តម៉ាកRang Rover បានជិះបើកបុករហូតដល់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង បន្សល់នូវការសោកស្តាយបំផុត ចំពោះគ្រួសារសព។

ខណៈពេលនេះដែរ អ្នកបើកបររថយន្តនេះនៅមិនទាន់បានបង្ហាញមុខជាសាធារណៈនៅឡើយ ដែលស្របពេល លោកផែង វណ្ណៈ បានធ្វើការរៀបរាប់ និងយកថវិកាមួយចំនួន ដែលតំណាងឲ្យម្ចាស់រថយន្តបង្ក បានបុកនិស្សិតស្រីរូបនេះ ទៅ ដល់ពិធីបុណ្យ នាថ្ងៃនេះផងដែរ។

ដោយក្នុងនោះ លោកផែ វណ្ណៈ បានធ្វើការរៀបរាប់បន្ថែមយ៉ាងលម្អិតថា៖ «នៅវេលាម៉ោង ១២:០០ នាទី ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៩ ខ្ញុំបាទតំណាងអោយម្ចាស់រថយន្តលេខ 2AF-7777 ភ្នំពេញ បាននាំយកថវិកាចំនួន ៥ពាន់ដុល្លារ អាមេរិក ទៅចូលបុណ្យសពក្មួយស្រី ឌុំ រីដា នៅភូមិកំពង់ដំរី ឃុំ ព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។បន្ទាប់ពីបុណ្យសពរួចឪពុកម្តាយ ក្មួយស្រីនឹងឡើងមកដោះស្រាយដើម្បីទទួលសំណងរដ្ឋប្បវេណី នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ចំពោះបញ្ហាអ្នកបើកបរតុលាការនឹងបន្តការងារតាមនិតិវិធី ។សូមវិញ្ញាណក្ខន្តក្មួយស្រីបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើននៅតែបន្តបង្ហាញអារម្មណ៍សោកស្តាយ ចំពោះគ្រួសារសព និងចង់ឲ្យអ្នកបើកបរស្រីរូបនោះ ចេញមកធ្វើការដោះស្រាយក្នុងពេលឆាប់ៗនេះផងដែរ។ គួបញ្ជាក់បន្ថែមផងដែរថា ថវិកាទាំងនេះ មិនមែនជាប្រាក់សំណងនោះិទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

និស្សិតស្រីដ៏កម្សត់ ឌុំ រីដា
និស្សិតស្រីដ៏កម្សត់ ឌុំ រីដា
និស្សិតស្រីដ៏កម្សត់ ឌុំ រីដា
រថយន្តបង្ក
លោកផែង វណ្ណៈ នាំយកថវិកាដល់ពិធីបុណ្យ
លោកផែង វណ្ណៈ នាំយកថវិកាដល់ពិធីបុណ្យ
លោកផែង វណ្ណៈ នាំយកថវិកាដល់ពិធីបុណ្យ
លោកផែង វណ្ណៈ នាំយកថវិកាដល់ពិធីបុណ្យ
លោកផែង វណ្ណៈ នាំយកថវិកាដល់ពិធីបុណ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]