ភ្នំពេញ៖ Soundskool បានបើកទ្វាររបស់ខ្លួនស្វាគមន៍ទៅកាន់សាធារណៈជនទូទៅនៅក្នុងខេត្តសៀមរាប ដោយមានព្រឹត្តិការណ៍សម្ពោធដ៏ធំមួយ។ ការបើកសម្ពោធមួយនោះដែរ បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៤ ខែមីនា ហើយអ្នកចូលរួមក្នុងថ្ងៃនោះដែរមានដូចជាលក្ខណៈក្រុមគ្រួសារ តន្ត្រីករ គ្រូបង្រៀន និងអ្នកដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមរៀនផ្នែកតន្រ្តី។ 

នៅក្នុងថ្ងៃនោះដែរ ក៏មានសកម្មភាពដ៏អស្ចារ្យជាច្រើនដូចជា ការសួរសំនួរ និង ចម្លើយអំពីមូលហេតុនៃការអប់រំតន្រ្តីមានសារៈសំខាន់នៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះក៏មានការសម្តែងតន្រ្តីពីគ្រូបង្រៀនរបស់សាលាផ្ទាល់ ហើយអ្វីដែលលើសពីនៅះទៅទៀតគឺ ការផ្តល់ជូនការប្រកួតប្រជែងដើម្បីឈ្នះឧបករណ៍តន្រ្តីជាច្រើនទៀត។

ពិធីសម្ពោធជាផ្លូវការរបស់សោនស្គូល

Soundskool គឺជាសាលាតន្រ្តី និងហាងលក់ឧបករណ៍តន្រ្តីដ៏ល្អឥតខ្ចោះមួយ ដែលផ្តល់ជូននូវស្តង់ដារតន្ត្រីអន្តរជាតិ និងវិញ្ញាបនប័ត្រអន្តរជាតិ (RockSchool)។ ហាងលក់ឧបករណ៍តន្រ្តី សោនស្គូល បានលក់ដាច់ឧបករណ៍តន្រ្តីម៉ាកកំពូលល្បីៗ ដូចជា Fender និង Roland ជាដើម។

ម៉ីម៉ី គឺជាអ្នកគ្រប់គ្រងនៅសោនស្គូលសាខាខេត្តសៀមរាប។ ម៉ីម៉ីបានចូលរួមជាសមាជិក Soundskool នៅក្នុងឆ្នាំ ២០១៧ ដែលស្ថិតនៅក្នុងក្រុមផ្នែកលក់។ ឥរិយាបថដ៏រឹងមាំ និងការផ្លាស់ប្តូររបស់នាងបានធ្វើឱ្យនាងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងក្រុមហ៊ុន។ នាងបានគ្រប់គ្រងសាខា Soundskool មួយនៅរាជធានីភ្នំពេញ មុននឹងផ្លាស់ប្តូរទៅគ្រប់គ្រងនៅសាខាខេត្តសៀមរាប។ នាងគឺជាបុគ្គលិក ដែលមានភាពស្និទ្ធស្នាលរាក់ទាក់ មានទំនុកចិត្ត និងមានការរំភើបយ៉ាងខ្លាំង ក្នុងការបើកសាខាតន្រ្តីរបស់យើងនៅក្នុងខេត្តសៀមរាប។

នាងក៏បានលេីកឡេីងថា៖ 

«Soundskool គឺជាគ្រួសាររបស់ខ្ញុំ Soundskool គឺជាជីវិតរបស់ខ្ញុំ។ ខ្ញុំរំភើបណាស់ដែលបានក្លាយជាអ្នកគ្រប់គ្រងហាងថ្មីនៅក្នុងខេត្តសៀមរាប។ ខ្ញុំពិតជាចង់មើលឃើញការរីកចម្រើនរបស់សិស្សថ្មីទាំងអស់ ដែលនឹងមកចូលរួមក្នុងសាលាដ៏អស្ចារ្យរបស់យើង និងក្រុមតន្រ្តីករ ដែលនឹងទទួលប្រយោជន៍ពីសាលាតន្រ្តីថ្មីរបស់យើង»។
ពិធីសម្ពោធជាផ្លូវការរបស់សោនស្គូល
ពិធីសម្ពោធជាផ្លូវការរបស់សោនស្គូល
ពិធីសម្ពោធជាផ្លូវការរបស់សោនស្គូល

សម្រាប់ព័ត៌មានបន្ថែម សូមចូលទស្សនាវេបសាយរបស់យើង www.soundskool.asia ឬ Soundskool music Cambodia Facebook 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]