រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ទាំង​ព្រឹក ដែល​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ថ្ងៃ​ទី​២៧​ខែមីនា​នេះ នៅ​ចំណុច​ផ្ទះ​លេខ​២ ផ្លូវ​៦០៨ ភូមិ​២១ ក្រុម​១០០ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ក្បែ​តំបន់​រោងចក្រ​ឆ្នាំង​)​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ម្ចាស់ផ្ទះ​ឈ្មោះ សួ​ស ច​ន្ថា ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​នំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ទំហំ​នៃ​ការ​ខូចខាត ផ្ទះ​ទំហំ​៨​គុណ​១១ ថ្ម​ក្រោម​ឈើ​លើ ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​រួម​មាន​កង្ហារ​០៥​គ្រឿង កុំព្យូទ័រ​០២​គ្រឿង ម៉ាស៊ីនត្រជាក់​២​គ្រឿង មុង ភួយ ពូក ទូរទស្សន៍​០១​គ្រឿង ។

តាម​ការ​អះអាង​របស់​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា សង្ស័យ​បណ្តាល​មក​ពី​ផ្ទុះ​ស្សេ​ខ្សែរ​ភ្លើង ព្រោះ​មុ​នេះ​ពេល​កើតហេតុ​គាត់​នៅ​ចង្ក្រាន​បាយ ស្រាប់តែ​លឺ​សូរ​ផ្ទុះ​នៅ​ផ្នែក​ខាង​មុខ បន្ទាប់​មក​អ្នក​ជិតខាង​ក៏​បាន​ស្រែក​រួច​ក៏​ភ្ញាក់ផ្អើល​តែ​ម្តង ។

ករណី​នេះ​រលត់​ទៅ​វិញ​នៅ​ម៉ោង​០៨​និង​៣០​នាទី ថ្ងៃ​ដដែល ដោយ​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​០៤ គ្រឿង បាញ់​ទឹក​អស់​០៣​គ្រឿង មិន​បណ្តាល​ឲ្យ​រ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ ។ ដោយឡែក​ម្ចាស់ផ្ទះ​បាន​អះអាង​ថា សម្ភារ​ដែល​ខូចខាត​អស់​ជិត​២​ម៉ឺន​ដុល្លារ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]