បាត់ដំបង៖ ពីមួយថ្ងៃទៅមួយថ្ងៃ ម្ចាស់ពានThe Voice Kid រដូវកាលទី១ ពេជ្រ ថៃ កាន់តែទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ជាមួយនឹងទេពកោសល្យ និងភាពទាក់ទាញ ដែលធ្វើឲ្យការរកចំណូល ពីការឡើងឆាកនានា របស់តារាវ័យក្មេងរូបនេះ កាន់តែកាក់កបខ្លាំងឡើង។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ក៏ទើបតែបានប្រារព្ធពិធីឡើងផ្ទះថ្មីមួយ នៅឯស្រុកកំណើតឲ្យម្ដាយរបស់ខ្លួន ដោយធ្វើឲ្យមហាជននាំគ្នាសរសើរ ដល់តារាវ័យក្មេងរូបនេះជាខ្លាំងផងដែរ។

ទន្ទឹមនឹងនេះដែរ ក៏ឃើញថាកម្មវិធីរបស់តារាវ័យក្មេង ពេជ្រ ថៃ បានប្រព្រឹត្តឡើងយ៉ាងអធិកអធម ដោយមានបណ្តាភ្ញៀវកិត្តិយសជាច្រើនបានមកចូលរួម អបអរនៅក្នុងថ្ងៃដ៏ពិសេសមួយនេះ ដោយក្នុងនោះក៏មានការលេចមុខ សិស្សច្បងសិល្បៈ បានទៅចូលរួមយ៉ាងសប្បាយរីករាយថែមទៀតផង។

ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនរបស់ ពេជ្រ ថៃ ក៏បាននាំគ្នាធ្វើការជូនពរ និងអបអរសាទរដល់តារាចម្រៀងវ័យក្មេងរូបនេះ ព្រមទាំងគ្រួសារ ដែលទើបតែទទួលបាននូវគេហដ្ឋានថ្មីមួយ ដែលជាញើសឈាម បានមកពីការខិតខំធ្វើការរបស់គ្រួសារតារារូបនេះទាំងមូលផងដែរ៕

សូមទស្សនាទិដ្ឋភាព ពិធីឡើងផ្ទះ ពេជ្រ ថៃ ខាងក្រោម៖ 

ពិធីឡើងផ្ទះ ពេជ្រ ថៃ
ពិធីឡើងផ្ទះ ពេជ្រ ថៃ
ពិធីឡើងផ្ទះ ពេជ្រ ថៃ
ពិធីឡើងផ្ទះ ពេជ្រ ថៃ
ពិធីឡើងផ្ទះ ពេជ្រ ថៃ
ពិធីឡើងផ្ទះ ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ