ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ជាមួយនឹងការសោកស្តាយយ៉ាងខ្លាំង ក្រោយនិស្សិតស្រីឆ្នាំទី៤ម្នាក់ ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយរថយន្តម៉ាកRangRover មួយគ្រឿង បើកយ៉ាងលឿន បុកនាងយ៉ាងពេញទំហឹង។

នៅពេលនេះដែរ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកមុខម្ចាស់ឡាន និងអ្នកបើកបរឡានមួយនេះ ខណៈពេលដែលគ្រួសារ និងមិត្តរបស់គ្រួសារសព កំពុងតែសោកស្តាយយ៉ាងខ្លាំង នៅពេលបាត់បង់គ្រាប់ពេជ្រមួយនេះ។

តាមរយៈប្រភពមិត្តរបស់នាង ត្រូវបានដឹងថា នាងគឺជានិស្សិតស្រីម្នាក់ដែលមានអត្ថចរិកល្អខ្លាំង ខិតខំតស៊ូរៀនរាប់ឆ្នាំ ដោយបានរៀនផង ធ្វើការផងតាំងពីឆ្នាំទី២ ថ្លៃផ្ទះជួល ហូបចុក ប្រើប្រាស់ នាងមិនដែលយកលុយអ្នកផ្ទះនោះទេ ទៅបង្រៀនគេផង ទៅបកប្រែផង ការងារអី្វក៏នាងធ្វើ ហើយរៀននៅតែបានពិន្ទុខ្ពស់នៅក្នុងសាលាដដែល។

ក៏ប៉ុន្តែនៅពេលចុងក្រោយ នាងមិនបានទទួលបាននូវអ្វីដែលខិតខំតស៊ូពីមុនមក បែរជាមកជួបរឿងបែបនេះ មានតែរូបថតដែលមិត្ត បាននាំគ្នាផ្តិតទុកឲ្យមួយសន្លឹក យ៉ាងសោកសៅ ខណៈពេលដែលនាងបានចាកឆ្ងាយពីលោកនេះ ទៅលែងត្រឡប់។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះមិត្ត គ្រួសារ អ្នកជុំវិញខ្លួនដែលស្រលាញ់រាប់អាននាងយ៉ាងខ្លាំង ហើយក៏សូមវិញ្ញាណក្ខន្ធរបស់នាងទៅកាន់សុខគតិភពផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេ៖

រីដា និស្សិតស្រីដែលឡានបុកស្លាប់
រីដា និស្សិតស្រីដែលឡានបុកស្លាប់
រីដា និស្សិតស្រីដែលឡានបុកស្លាប់
រីដា និស្សិតស្រីដែលឡានបុកស្លាប់
រីដា និស្សិតស្រីដែលឡានបុកស្លាប់
រីដា និស្សិតស្រីដែលឡានបុកស្លាប់
រូបថតដែលមិត្តនាងបានផ្តិតជូន
សាររបស់មិត្តនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]