ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀងស្រីក្រមិចក្រមើអ្នកនាង ទូច ស្រីល័ក្ខ តែងតែបម្រើអារម្មណ៍ប្រិយមិត្ត ជាមួយបទចម្រៀងបែបមនោសញ្ចេតនា នាពេលកន្លងមកទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន សូម្បីតែមិត្តៗយុវវ័យក៏ពេញនិយមដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រីដែលជាម្ចាស់បទ«សុភមង្គលមិនស្ថិតលើលុយមួយមុខ»រូបនេះបានបង្ហោះបទចម្រៀងថ្មីរបស់ ខ្លួន ដែលមានចំណងជើងថា៖ «លង់ស្រលាញ់ក្រមុំកំពង់ចាមហើយ»ជាចង្វាក់តាលុង។

ក្នុងនោះផងដែរ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានសរសេក្នុងការបង្ហោះនោះថា៖«ជំរាបសួរបងប្អូនទាំងអស់គ្នា ដែលកំពុងរង់ចាំបទចម្រៀងរបស់ខ្ញុំ ដែលបានចេញជាផ្លូវការសម្រាប់ ខ្មែរខាងមុខនេះហើយ បងប្អូនក៏កំពុងត្រៀមខ្លួន រាំលេងចង្វាក់តាលុងស្នាដៃកូនខ្មែរ ដែលបានធ្វើបទចម្រៀង original ដោយខ្លួនឯងឥឡូវ Full MV បានចេញមកហើយសូមឲ្យ បងប្អូនជួយផ្តល់ជាកម្លាំងចិត្តតិចមក អរគុណចំពោះការស៊ែរ​«លង់​ស្រលាញ់ក្រមុំកំពង់ចាមហើយ »

តោះដើម្បីជ្រាបច្បាស់ទៅ ទស្សនាវីដេអូទាំងអស់គ្នា៖ 

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ និង ជា សុភា
ទូច ស្រីល័ក្ខ និង ជា សុភា ក្នុងបទថ្មី
ទូច ស្រីល័ក្ខ និង ជា សុភា ក្នុងបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ