ភ្នំពេញ៖ ក្រោយពីអតីតតារាចម្រៀងប្រុស លោក ឃុំ ប៉ុណ្ណាដែត បានចាកឆ្ងាយពីវិថីសិល្បៈចម្រៀងមកនោះ គេសង្កេតឃើញថា លោក ហាក់បីជាដូចជោគជ័យខ្លាំងទៅលើមុខជំនួញរបស់ លោក ខ្លាំងមែនទែន នាពេញបច្ចុប្បន្ននេះ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការ របស់អតីតតារាចម្រៀងប្រុស លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងរថយន្តថ្មីស៊េរីទំនើប Lexus LX ៥៧០ ឆ្នាំ២០១៩

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ឃុំ ប៉ុណ្ណាដែត ដែលជាអតីតតារាចម្រៀងប្រុស ព្រមទាំងត្រូវជាស្វាមី របស់ អ្នកនាង យក់ ថិតរដ្ឋា ជាតារាចម្រៀងដូចគ្នានោះ បានបង្ហាញពីជាមួយនឹងរថយន្តថ្មីធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន កាលពីយប់មិញនេះ។

បើសិនជាប្រិយមិត្តងាកទៅមើលតម្លៃនៃរថយន្តនោះវិញ នៅលើទីផ្សារក្នុងប្រទេស កម្ពុជា យើងមានតម្លៃរហូតទៅដល់ ២៥ម៉ឺនដុល្លារ ឯណោះ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នាណា៖

ឃុំ ប៉ុណ្ណាដែត
ឃុំ ប៉ុណ្ណាដែត
ឃុំ ប៉ុណ្ណាដែត
ឃុំ ប៉ុណ្ណាដែត
រថយន្តថ្មីស៊េរីទំនើប របស់ ឃុំ ប៉ុណ្ណាដែត
រថយន្តថ្មីស៊េរីទំនើប របស់ ឃុំ ប៉ុណ្ណាដែត
រថយន្តថ្មីស៊េរីទំនើប របស់ ឃុំ ប៉ុណ្ណាដែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត