ខេត្តសៀមរាប ៖ បុរសម្នាក់​ដែលសរសេរពាក្យ​​(ឆ្កែ)លើទ​ង់ជាតិរបស់ព្រះរាជាណាច​កម្ពុជា​នោះ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ។ ហេតុការណ៍ឃាត់​ខ្លួន​ធ្វើ​ឡើង ក្រោយហៅគាត់​មក​សួរនាំកាលពី​ថ្ងៃទី២៤​ មីនា ឆ្នាំ ស្ថិតនៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខផ្ទៃក្នុងនៃស្នង​ការដ្ឋាន​នគរ​បាល​ខេត្តសៀមរាបបានប្រាប់ នានៅរសៀលថ្ងៃទី២៦ មីនា នេះថា ដោយមាន​ការសហ​ការ​ជាមួយ​កម្លាំងរបស់​នគរបាលអធិការក្រុងសៀមរាប ក៏​បានធ្វើការឃាត់ខ្លួនបុរសម្នាក់​ដែល​បាន​យកទង់ជាតិនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា មកសរសេរពាក្យ (ឆ្កែ) លើទង់ជាតិកម្ពុជានោះ ស្ថិតនៅចំណុច​ភូមិត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុងសៀមរាប យកមកសួរនៅការិយាល័យជំនាញ ។

ក្រោយ​ពីធ្វើការសាក​សួរនាំ និងស្រាវជ្រាវតាមជំនាញច្បាស់លាស់​បានកំណត់​ឃើញថា ជា​ជនសង្ស័យ​ដែល​បង្ហោះរូបទង់ជាតិកម្ពុជា ដោយ​មានសរសេរពាក្យ (ឆ្កែ) លើទង់ជាតិកម្ពុជានោះ​មែន ។ ​លោក​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យជា​ម្ចាស់អាក់ខោន​ហ្វេសបុកឈ្មោះ Ong SonAn ហើយមាន​ឈ្មោះនៅ​ក្នុង​អត្ត​សញ្ញាណ​បណ្ណ​ឈ្មោះ អោង សុអាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ត្រពាំង​សេះ សង្កាត់គោកចក ក្រុងសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ កាលពី​ព្រឹកថ្ងៃទី២៦ មីនា​ ដើម្បីចាត់ការ​បន្តទៅ​តាមនិតិវិធីច្បាប់ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]