ហ្វីលីពីន៖ ប្រហែលជាប្រិយមិត្ត បានស្គាល់នាង Marian Rivera ដែលគ្រប់គ្នា បានហៅនាងថា ម៉ារីម៉ា​ ពេលនេះ ក៏កំពុងតែពរពោះកូនទី២ ផងដែរ ក្រោមការមើលថែ យ៉ាងកក់ក្តៅ ពីស្វាមីរបស់នាង។

ប៉ុន្តែទោះបីជានាង កំពុងតែមានទម្ងន់ក៏ដោយ ក៏នាងមិនភ្លេចក្នុងការមើលថែ កូនស្រីច្បងបណ្តូលចិត្តរបស់នាងនោះទេ ដែលនាង តែងផ្តល់ភាពកក់ក្តៅ ឲ្យរូបគេជានិច្ច។ ជាក់ស្តែង កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហាញកូនផ្ទះមួយ ដែលជាកន្លែងលេងផ្តាច់មុខរបស់កូនស្រីនាង។ 

ចំពោះផ្ទះតូច ជាប្រភេទPlaygroundមួយនោះ នាងក៏បានឲ្យជាង ធ្វើឡើងយ៉ាងប្រណីត និងរៀបចំ ជាមួយនឹង របស់របរលេងឲ្យកូនស្រីនាង​ដើម្បី បង្កើនប្រាជ្ញាបន្ថែម។ ប៉ុន្តែពេលនេះ មិនទាន់ហើយ១០០ភាគរយនោះទេ ទើបតែបានមួយចំណែកតូចតែប៉ុណ្ណោះ។

ក្នុងនោះដែរ នាងបាននិយាយឲ្យដឹងថា តាមពិត កូនស្រីនាង អាចលេងនៅក្នុងផ្ទះក៏បាន តែខ្លាចយូរទៅៗ កូននាង អផ្សុក ហើយណាមួយ នាង មិនចង់ឲ្យកូនស្រី យកពេលទំនេរ កាន់តែទូរស័ព្ទ លេងហ្គេមនោះទេ។ ដូច្នេះទើបនាង រៀបចំ ផ្ទះមួយនេះ សម្រាប់លំហែ និងជាការកម្សាន្ត សម្រាប់កូនស្រីនាង។

យ៉ាងណាមិញ ការធ្វើបែបនេះ បានធ្វើឲ្យ ហ្វេន មានការសរសើរដល់ម៉ារីម៉ា ដែលគិតគូដិតដល់ និងមិនចង់ឲ្យកូនស្រីសំណព្វរបស់នាង កាន់ទូូរស័ព្ទច្រើន នៅពេលទំនេរ៕

ម៉ារីម៉ា
ម៉ារីម៉ា
កូនម៉ារីម៉ា
ក្រុមគ្រួសារម៉ារីម៉ា
ក្រុមគ្រួសារម៉ារីម៉ា
ផ្ទះតូចកូននាង
ផ្ទះតូចកូននាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]