ភ្នំពេញ៖ បន្ទាប់ពីស្ងាត់ពីសិល្បៈអស់មួយរយៈធំ ស្រាប់តែថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលេចលឺដំណឹងថា ស៊ុន ស្រីពេជ្រ ទើបតែសម្រាលបានកូនស្រីម្នាក់ កាលពីប៉ុន្មានថ្ងៃមុននេះ។

យ៉ាងណាមិញ ព័ត៌មានទាំងនេះបានលេចលឺដោយសារការបង្ហោះរូបភាពក្មេងស្រីទើបតែកើតជាច្រើនសន្លឹក និងមានការ Comment ពីគណនីរបស់ សុន ស្រីពេជ្រ នៅលើគណនីហ្វេសប៊ុកមួយដែលត្រូវបានគេស្គាល់ថាជាគូស្នេហ៍ពេញមុខរបស់នាង។

ទោះជាយ៉ាងណាក្តី ដំណឹងនេះបានធ្វើឲ្យមហាជនមិនតិចនាក់នោះទេ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេក៏បានចូលរួមអបអរអ្នកទាំងពីរផងដែរ។ គួរបញ្ជាក់ដែរថា ដំណឹងនេះក៏ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងមិនតិចនោះដែរ ព្រោះថា ពីដើមមក ស៊ុន ស្រីពេជ្រ មិនទាន់លេចលឺដំណឹងរៀបការនោះទេ ក៏ប៉ុន្តែស្រាប់តែពេលនេះ បែរជាបែកធ្លាយដំណឹងសម្រាលកូនទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងដែរ?

សុន ស្រីពេជ្រ
កូនរបស់ ស្រីពេជ្រ
កូនរបស់ ស្រីពេជ្រ
កូនរបស់ ស្រីពេជ្រ
កូនរបស់ ស្រីពេជ្រ
កូនរបស់ ស្រីពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ