ខេត្តបាត់ដំបង ៖ ព្រោះតែបំណុលដែលមិនអាចដោះស្រាយបាន ស្ត្រីម្នាក់បានសម្រេចធ្វើអត្តឃាតខ្លួន ឯងដោយគ្មានអាល័យ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ មីនា នេះ នៅនឹងផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងភូមិឈើទាល ឃុំឈេីទាល ស្រុកបាណន់។ នេះបើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះឈ្មោះម៉ូត សុខខេន អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំ កេីតហេតុខាងលើ ។ ប្រភពបានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះរូបនេះបានយកខ្សែនីឡុងទៅចង.កភ្ជាប់នឹងផ្លានផ្ទះរបស់ខ្លួនបណ្ដាលឱ្យស្លាប់ លុះបន្តិចក្រោយមក ទើបមានការភ្ញាក់ផ្អើល តែអ្វីៗក៏ហួសពេលទៅហើយ។
មូលហេតុនៃការធ្វើអត្តឃាតរបស់ស្ត្រីរូបនេះ បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ដែលទទួលបាន ពីក្រុមគ្រួសារថា ស្ត្រីរងគ្រោះបានសម្រេចបែបនេះដោយសារជំពាក់បំណុលគេ តែគេមិនដឹងថា បំណុលមានទំហំទឹកប្រាក់ប៉ុន្មាននោះទេ ។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងរឿងបំណុលនេះ មានតែសាមីខ្លួនដែលជាកូនបំណុលនិងម្ចាស់បំណុលទេ ទើបស៊ីជំរៅ។ ប៉ុន្តែមន្ត្រីជំនាញបានចុះពិនិត្យសាកសពស្ត្រីរងគ្រោះភ្លាមៗដែរ ក្រោយទទូលបានព័ត៌មានេះ និងបានធ្វើកំណត់ហេតុប្រគល់សពស្ត្រីរងគ្រោះឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រៃពៃណី ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]