ភ្នំពេញ៖ ចេញបង្ហោះមិនទាន់បានប៉ុន្មាននាទីផង បទចម្រៀង «បែកគ្នាព្រោះចង់សាកចិត្ត» យ៉ាងថ្មីសន្លាងរបស់តារាចម្រៀង Original Song លោក ម៉ា ច័ន្ទបញ្ញា ផ្ទុះកញ្ជ្រោលខ្លាំងនៅក្នុងសង្គមយូធូបតែម្ដង។ ចំនួនអ្នក Views និង Share ត្រូវបានកើនឡើងគួរឱ្យកត់សម្គាល់មកត្រឹមម៉ោងនេះ ជាពិសេសអ្នកមានស្នេហាល្អូកល្អឺនបេះមិនដាច់ដូចម្ចាស់បទចម្រៀង។ នេះជាបទនិពន្ធថ្មី ដែលលោករំលេចឡើង ស្របគ្នាដែលអ្នកគាំទ្ររបស់លោកជាច្រើនទន្ទឹងចង់ស្ដាប់បទថ្មីរបស់លោក។

ចម្រៀងដែលមានចំណងជើងថា «បែកគ្នាព្រោះចង់សាកចិត្ត» របស់លោកមិនត្រឹមត្រូវគេកត់សម្គាល់ថា មានអត្ថន័យដោតជាប់អារម្មណ៍យុវវ័យ ជាពិសេសអ្នកមានស្នេហាល្អូកល្អឺន ហើយចង់សាកចិត្តគូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែសាច់ភ្លេង និងមេឡូឌី បទចម្រៀងក៏ពិរោះមិនចាញ់បទចម្រៀងផ្ទុះៗរបស់លោកកាលពីមុនៗនោះដែរ។

ចម្រៀងមួយបទនេះ ត្រូវគេឃើញអ្នកគាំទ្រច្រើននាក់លាន់មាត់សរសើរ និងចង់ឱ្យលោកផលិតជា MV ឆាប់ ដើម្បីចង់ដឹងថាអត្ថន័យបទចម្រៀងពីរោះបែបនឹង បើបន្ថែមសាច់រឿងឱ្យរ៉ូម៉េនទិកទៀត តើនឹងទាក់ទាញយ៉ាងណា?

លោក ម៉ា ច័ន្ទបញ្ញា បញ្ជាក់ថា ចម្រៀងមួយបទនេះលោកនិពន្ធទាំងសាច់ភ្លេង និង ប៉ារ៉ូលប្រមាណជា ៣ ឆ្នាំមកហើយ ប៉ុន្តែមកពីលោកមិនទាន់មានឱកាសផលិតឱ្យចេញជារូបរាង ទើបធ្វើឱ្យបទ «បែកគ្នាព្រោះចង់សាកចិត្ត» ទើបតែអាចផលិតចេញ។ លោករំពឹងថាបទចម្រៀងមួយបទនេះ នឹងទទួលបានការគាំទ្រ ដោយសារតែមុននេះបន្តិចលោកក៏បានបកស្រាយបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងខ្មែរមួយជីវិត ធ្វើឱ្យមានការចាប់អារម្មណ៍ផងដែរ៕

ចង់ដឹងថាបទ «បែកគ្នាព្រោះចង់សាកចិត្ត» និងបទដែលលោកបកស្រាយជាមួយខ្មែរមួយជីវិតពីរោះយ៉ាងណា សូមស្ដាប់កម្សាន្ត៖ 

ម៉ា ច័ន្ទបញ្ញា និង ខ្មែរមួយជីវិត
ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍
ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍
ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍
ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍
ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍
ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍
ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍
ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍
ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា