ក្មេងស្រីដែលមានភាពក្លាហ៊ានម្នាក់ ឈ្មោះ Ffion Ward អាយុ ១៤ឆ្នាំ បានកោរសក់របស់នាងអស់ពីក្បាល  ដើម្បីបង្ហាញមិត្តភាព និង លើកទឹកចិត្ត ដល់មិត្តរបស់នាងម្នាក់ ឈ្មោះ Nia Turner អាយុ ១២ឆ្នាំ ដែលត្រូវជុះសក់ កំឡុងពេលព្យាបាល ជំងឺដុះសាច់ក្នុងខួរក្បាល។

ក្មេងស្រីឈ្មោះ Ffion បាននិយាយថា  នាងកោរសក់ក្បាលអស់បែបនេះ ជាទង្វើ ដែលចម្លែកបន្តិចមែន ប៉ុន្តែ  នាងបានលើកទឹកចិត្ត មិត្តរបស់នាងយ៉ាងខ្លាំង ដោយសារពួកនាងទាំងពីរនាក់ សុទ្ធគ្មានសក់ដូចគ្នា។  ក្មេងស្រីរូបនះ និយាយបន្តទៀតថា នាងមានមួករាប់មិនអស់ ដូចនេះនាងគ្មាន ការបារម្ភនឹងក្បាលត្រងោលរបស់នាងទេ។  ក្មេងក្លាហ៊ាននេះ ថែមទាំង និយាយបញ្ជាក់ទៀតថា នៅពេលឃើញមិត្តរបស់នាង ជ្រុះសក់អស់ពីក្បាលបែបនេះ ធ្វើអោយនាងគិតថា នាងត្រូវតែ ធ្វើអ្វីខ្លះ នៅពេលដែលមិត្ត របស់នាងនៅរស់។

ចំណែក ម្តាយរបស់ ក្មេងស្រីដែលមានជំងឺ ឈ្មោះ Vicki Turner អាយុ ៤១ឆ្នាំមកពី  Mid Wales ប្រទេសអង់គ្លេស បាននិយាយថា នៅពេលដែល Nia មានអាយុ ៧ឆ្នាំ នាងត្រូវបានគ្រួពេទ្យ ធ្វើរោគវិនិច្ឆ័យ និងបញ្ជាក់ថា នាងមានដុះសាច់ប្រវែង ៦ សង់ទីម៉ែត្រ នៅចំកណ្តាល ខួរក្បាលរបស់នាង។ ដោយសារសាច់ដុះនោះ ធ្វើអោយ នាង បាត់ការចង់ចាំ មានបញ្ហាភ្នែក និង  មិនអាចដើរដោយជើងបាន។ គាត់ និយាយបញ្ជាក់ថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានដឹងថា ក្មេងស្រីទើបតែមានអាយុ ១៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ នាងមានទឹកចិត្ត គួរអោយកោតសរសើរ បែបនេះទេ។

គូររំលឹកថា  ក្មេងស្រី Ffion ថែមទាំងរៀបចំ រៃអង្គាសប្រាក់ សម្រាប់ការស្រាវជ្រាវ ជំងឺមហារីកនៅប្រទេសអង់គ្លេសទៀតផង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះទឹកចិត្តរបស់ក្មេងស្រីក្លាហ៊ានរូបនេះ?






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]