កូរ៉េខាងត្បូង៖ កាលពីព្រឹកព្រលឹមថ្ងៃទី២៦ ខែមិនា ផលិតកម្ម YG Entertainment បានបញ្ចេញនូវTeaser ទី២ នៃការComeback បទថ្មី «Kill This Love» របស់BLACKPINK ដែលជារូបថត Poster របស់ Jennie ជាមួយនឹងការផ្លាស់ប្តូរពណ៌សក់ថ្មី សឹងមិនគួរឲ្យជឿ។

ជាការពិតណាស់ ការវិលត្រឡប់មកវិញលើកនេះ Jennie បានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងជាខ្លាំង ជាមួយនឹងពណ៌សក់ថ្មីរបស់នាង ដោយJennieបានប្តូរពណ៌សក់ ដោយលាបពណ៌ទឹកដោះគោបែកលឿង។

ដែលអាចនិយាយបានថា នេះជាលើកទីមួយហើយ ដែលតារាស្រីម្ចាស់បទ«SOLO» រូបនេះ ព្រមប្តូរពណ៌សក់ ពីព្រោះថាកន្លងមក រយៈពេលជិត៣ឆ្នាំមកនេះ Jennie និយមតែលាបសក់ តែពណ៌ខ្មៅ ឬពណ៌ត្នោតតែប៉ុណ្ណោះ បើទោះបីអ្នកគាំទ្រស្នើសុំឲ្យនាងប្តូរពណ៌សក់ពណ៌ឆើតៗ ដូចជាសមាជិកដទៃក៏ដោយ ក៏នាងមិនចង់ប្តូរនោះដែរ។

ប៉ុន្តែទោះជាយ៉ាងណា ក្តីបំណងរបស់អ្នកគាំទ្រក៏បានក្លាយជាការពិត ដោយទីបំផុត Jennie យល់ព្រមផ្លាស់ប្តូរពណ៌សក់របស់នាងហើយ ថែមទាំងជាពណ៌ស្រស់ឆើត យ៉ាងគួរឲ្យទាក់ទាញនិងប្លែកភ្នែកបំផុតថែមទៀតផង។

បន្ថែមពីនេះ អ្នកគាំទ្រជាច្រើនក៏កំពុងតែចាំអ៊ុតមើលសមាជិក២រូបទៀតផងដែរ គឺJisoo និង Rose តើពួកគេទាំងពីរនឹងផ្លាស់ប្តូរពណ៌សក់ថ្មីដូចជាJennie និងLisa ដែរឬយ៉ាងណា សម្រាប់បទចម្រៀងថ្មីៗនេះ។

គួបញ្ជាក់ផងដែរថា BLACKPINK នឹងធ្វើការវិលត្រឡប់ជាថ្មីជាមួយនឹង Mini Album របស់ខ្លួនឈ្មោះថា «Kill This Love» ដែលបទថ្មីនេះ ត្រូវបានខាងផលិតកម្មអះអាងថា នឹងមានឥទ្ធិពលខ្លាំងជាបទ «Ddu-Du-Ddu-Du»ទៅទៀត ជាពិសេសគឺក្បាច់រាំតែម្តង៕

Jennie ពណ៌សក់កាលពីមុន
Jennie ពណ៌សក់កាលពីមុន
Jennie ពណ៌សក់កាលពីមុន
Jennie ពណ៌សក់កាលពីមុន
Jennie ពណ៌សក់កាលពីមុន
Jennie ពណ៌សក់កាលពីមុន
Jennie ពណ៌សក់បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]