ន័រវេស៖ នាវាយក្សរបស់ន័រវេសមួយគ្រឿងដែលគេស្គាល់ថា Viking Sky បានរលត់ម៉ាស៊ីននៅកណ្តាលសមុទ្រ ខណៈពេលកំពុងមានព្យុះបោកបក់ខ្លាំង បណ្តាលឲ្យអ្នកដំណើរក្នុងនោះទទួលរងរបួសធ្ងន់ស្រាលដោយសារការទង្គិចនេះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី ២៣ ខែ មីនា កន្លងទៅ ដែលនាវាយក្សន័រវេសខាងលើកំពុងធ្វើដំណើរតាមផ្លូវទឹក ពីទីក្រុង Tromso ទៅ Stavanger ។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យនាវា Viking Sky រលត់ម៉ាស៊ីនកណ្តាលសមុទ្រនេះ ព្រោះតែវាបានទង្គិចជាមួយនឹងរលកសមុទ្រធំៗក្នុងអំឡុងពេលខ្យល់ព្យុះបោកបក់ខ្លាំងនេះ។

នាវាយក្ស Viking ក្នុងថ្ងៃកើតហេតុ

ក្នុងថ្ងៃកើតហេតុនោះ គេឃើញមានអ្នកដំណើរសរុប ១,៣៧២នាក់ បានសម្រេចចិត្តទៅឈរលើក្តារជុំគ្នា ខណៈពេលដែលនាវាកំពុងតែផ្អៀងខ្លាំង ធ្វើឲ្យគ្រឿងសង្ហារឹមផ្សេងៗធ្លាក់ចុះពាសពេញឥដ្ឋតែម្តង។ គ្រានោះ អ្នកគ្រប់គ្រងនាវាក៏បានបញ្ជូនសញ្ញាប្រកាសអាសន្នមកលើដីគោកផងដែរ។

បន្ទាប់ពីហេតុការណ៍នេះ គេបានឃើញវីដេអូឃ្លីបជាច្រើន ស្តែងឲ្យឃើញពីទិដ្ឋភាពក្នុងអំឡុងពេលកើតហេតុ ដែលត្រូវបានថតនិងបង្ហោះចូលក្នុងបណ្តាញសង្គមផ្សេងៗដោយអ្នកដំណើរជួបហេតុការណ៍ផ្ទាល់តែម្តង។

លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍បញ្ជាក់របស់សារព័ត៌មាន New York Post បានឲ្យដឹងថា អ្នកដំណើរ២០នាក់ក្នុងចំណោម១៣៧៣នាក់បានរងរបួសនិងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងប្រទេសន័រវេសហើយ បន្ទាប់ពីហេតុការណ៍នេះកើតឡើង។ ស្របពេលដែលអ្នកដំណើរខ្លះទៀតបានទទួលរងរបួសធ្ងន់ រហូតដល់បាក់ឆ្អឹង និង មុតដោយសារការទង្គិចនេះ៕

មានវីដេអូនៅខាងក្រោម៖  

នាវាយក្ស Viking ក្នុងថ្ងៃកើតហេតុ
នាវាយក្ស Viking ក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]