តារាប្រុសវ័យក្មេងគឺ ជេស្ទីន (JUSTIN Bieber) បានថតរូបជាមួយនឹង អ្នកគាំទ្រស្រីរបស់ខ្លួន ដោយថើបថ្ពាល់ និងប៉ះដើមទ្រូង។

យោងទៅតាមសារព័ត៌មានឌឹសសាន់ បានឲ្យដឹងថា តារាដែលបែកបាក់ស្នេហ៍ជាមួយនឹង សីលីណា នេះបានធ្វើការបញ្ចូលរូបភាព ដែលខ្លួនបានថតជាមួយនឹងអ្នកគាំទ្រ នៅក្នុងកម្មវិធី ម៉ាម៊ី(Miami)។ អ្វីដែលគួរឲ្យទាក់ទាញនោះ គឺជេស្ទីន បានយកដៃ ដាក់លើស្មារបស់អ្នកគាំទ្រស្រីនោះ និងយកដៃម្ខាងទៀត ទៅស្ទាបដើមទ្រូងរបស់នាង។ សម្រាប់អ្នកគាំទ្រស្រីនេះ ត្រូវបានអ្នកឃើញរូបភាពទាំងនេះ នាំគ្នាមានចម្ងល់ចំពោះនាង ដោយសារតែនាងនៅតែមានស្នាមញញឹម ទោះបីជានាងត្រូវគេស្ទាបក៏ដោយ។

រូបភាពមួយនេះត្រូវបានគេ ចែកចាយនៅក្នុងអាល់ប៊ុមអ្នកគាំទ្រ ក្នុង website BieberFever មុននឹងរូបភាពនេះត្រូវបានលុបចោល។ 

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះរូបភាពនេះ?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]