យោងតាមប្រភពព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា មានរថយន្ដមួយគ្រឿងបានធ្លាក់ចូលទៅក្នុង ក្រឡុកទឹក ដែលនៅតាមបណ្ដោយផ្លូវ Keppel នៅព្រឹកថ្ងៃទី៣០ វេលាម៉ោង៧ និង៣០នាទី។

មានបុរសម្នាក់បានដែលធ្វើដំណើរតាមផ្លូវ Keppel ដែលនៅជិតអាគារ PSA បានប្រទះឃើញ រថយន្ដមួយធ្លាក់ចូលក្នុងក្រឡុក ហើយមានទឹកជាច្រើនបានចេញពី ក្រឡុកនោះមកដែលធ្វើឲ្យមានទឹកហូរពាស់ពេញផ្លូវ ជាពិសេសបានបង្ករឲ្យចរាចរមានភាព រាំងស្ទះយ៉ាងខ្លាំងផងដែរ។ បុរសម្នាក់នោះបានស្ដាប់លឺព័ត៌មានដែលផ្សាយតាមវិទ្យុ ថាមានការស្ទះចរាចរខ្លាំងនៅតាមបណ្ដោយផ្លូវ Keppel ហើយគាត់ក៏បានដើរទៅមើល ទើបបានប្រទះឃើញរថយន្ដនោះតែម្ដងទៅ។ អ្វីដែរសំខាន់គឺគ្មាននរណាម្នាក់បានដឹងពីមូលហេតុ ដែលរថយន្ដនោះធ្លាក់ចូលក្រឡុកនោះទេ ម្យ៉ាងទៀតនៅក្នុងរថយន្ដគឺគ្មានអ្នកបើកបរឡើយ។ បុរសនោះបានផ្ដិតយកទិដ្ឋភាពទាំងនោះ ហើយផ្ញើររូបថតមកកាន់ កន្លែងព័ត៌មានរបស់សឺង្ហបុរី។

បុរសម្នាក់នោះបាន និយាយទៀតថា គាត់មានអារម្មណ៍សោកស្ដាយ ចំពោះម្ចាស់រថយន្ដដែលជាជនរងគ្រោះ។

ចំពោះហេតុការណ៍នេះ ខ្មែរឡូតនឹងផ្ដល់ព័ត៌មានបន្ថែម ពេលដែលបានដឹងពីមូលហេតុពិតប្រាកដ សូមតាមដានជាមួយខ្មែរឡូត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ព្រឹត្តិការណ៍នេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]