ចិន៖ ស្រីស្អាតវ័យក្មេងជនជាតិចិនម្នាក់ ថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ជុំវិញនឹងរូបសម្រស់ស្រស់ស្អាត មុខឃ្យូតគួរឲ្យស្រលាញ់ ប៉ុន្តែអ្វីដែលរឹតតែភ្ញាក់ផ្អើលទៀតនោះ គឺថានាងមានកាយសម្បទាមាំមួន សាច់ដុំធំៗដែលប្រុសៗល្មមៗសុំខ្មាសតែម្តង។

ស្រីស្អាត Cheng

Cheng Lu ជានិស្សិតចិនម្នាក់ មានអាយុ ២១ឆ្នាំ កើតនៅក្នុងទីក្រុង Fushun ខេត្ត Liaoning ។ នាងត្រូវបានគេស្គាល់ និងដាក់រហស្សនាមឲ្យថា «គីងកុងបាប៊ី»«King Kong Barbie» ដោយសារតែ ស្រីស្អាតកម្ពស់ ១,៥៤ម៉ែត្ររូបនេះ មានកាយសម្បទាយ៉ាងមាំមួន សាច់ដុំធំៗមិនចាញ់បុរស ហើយនាងថែមទាំងមានសមត្ថភាពអាចហាត់ Squat Lift (ឬអង្គុយច្រហោង ងើបចុះងើបឡើង) លើកដុំដែករួចទម្ងន់រហូតដល់ទៅ ១២០គីឡូក្រាម ដែលជាទម្ងន់មួយដ៏ធ្ងន់ ជាងទម្ងន់ខ្លួនរបស់នាង២ដងឯណោះ។

ស្រីស្អាត Cheng

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា Cheng នាងតែងបានហាត់ប្រាណជាប្រចាំ ២ដងក្នុងមួយថ្ងៃ និងបានថតជាវីដេអូសកម្មភាព ឬ Live ផ្ទាល់ កំឡុងពេលហ្វឹកហាត់ (Gym) របស់នាង ចែកចាយនៅលើបណ្តាញសង្គមចិន ដោយទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់រាប់លាននាក់ ខណៈក៏មានអ្នកចុចតាមដាននាង (Followers) លើបណ្តាញសង្គម ខ្ទង់ច្រើនជាង ៣សែននាក់ផងដែរ។

ជុំវិញនឹងទឹកចិត្តស្រលាញ់ នឹងការព្យាយាមហាត់ប្រាណ រហូតបានសាច់ដុំធំៗដូចពួកកាយវប្បកម្មនេះ ស្រីស្រស់សម្រស់បាន នាង Cheng បានឲ្យដឹងថា ជីវិតរបស់នាងបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីមានមិត្តរួមថ្នាក់នាងម្នាក់ បាននាំនាងទៅមើលការប្រកួតកីឡាកាយសម្បទា ឬកាយវប្បកម្ម ដែលកាលនោះនាងរៀននៅថ្នាក់អនុវិទ្យាល័យ។

ស្រីស្អាត Cheng

នាងថា ស្រ្តីដែលនៅក្នុងប្រកួតប្រជែងមួយនេះ គឺពិតជាស្រស់ស្អាតខ្លាំងណាស់។ ពួកគេបានបង្ហាញពីភាពស្រស់ស្អាតខុសៗគ្នា ហើយមើលទៅពិតជាមានសុខភាពល្អណាស់។ ការប្រកួតមួយនោះ បានធ្វើឲ្យនាងមានអារម្មណ៍ថារំភើបយ៉ាងខ្លាំង។ ដោយសារតែបែបនេះហើយ វាក៏បានជាជំរុញនាង រហូតសម្រេចចិត្តចូលហាត់នៅមហាវិទ្យាល័យកីឡា Sheyang Sports College អស់ពេល១ឆ្នាំកន្លះ។

Cheng បានបន្តថា តាមប្រៃណី ជនជាតិចិនតែងគិតថា មនុស្សស្រីគួរតែទន់ខ្សោយ ទើបមានភាពស្រស់ស្អាត ហើយមនុស្សស្រីមិនអាចធ្វើអ្វីបាន ដែលមនុស្សប្រុសអាចធ្វើបាននោះទេ។ ប៉ុន្តែផ្ទុយទៅវិញ នេះគ្រាន់តែជាពាក្យចាស់បុរាណមួយតែប៉ុណ្ណោះ ព្រោះថាសម័យនេះ មនុស្សស្រីអ្វីក៏អាចធ្វើបានដូចមនុស្សប្រុសដែរ។

ស្រីស្អាត Cheng

Cheng បានឲ្យដឹងទៀតថា មានមនុស្សជាច្រើនតែងនិយាយថា ពួកគេពិតជាមិនយល់ពីនាងទាល់តែសោះ។ ពួកគេមិនយល់ថា ជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ប៉ុន្តែហេតុអ្វីបានជានាងចង់បានសាច់ដុំទៅវិញ។ ហើយពួកគេថែមទាំងនិយាយទៀតថា ប្រសិនណាបើនាងបែបនេះ នាងនឹងពិបាករកប្តីជាមិនខាន។

ផ្ទុយទៅវិញ Cheng មិនដែលមានគំនិតគិតបែបនេះ ដូចជាពួកគេនោះទេ ព្រោះតែនាងយល់ឃើញថា នេះគឺជាសង្គមបច្ចុប្បន្នដែលមានភាពខុសៗគ្នា អារម្មណ៍ខុសៗគ្នា ព្រោះនាងផ្តោតសំខាន់ទៅលើសម្រស់ពិត និងការឲ្យតម្លៃពិតតែប៉ុណ្ណោះ។ ម្យ៉ាងនាងក៏សង្ឃឹមថា នាងនឹងទទួលបាននូវសុខភាពល្អ ហើយនាងក៏ពិតជាចង់លើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នា ធ្វើដូចជានាងផងដែរ។

ស្រីស្អាត Cheng

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Cheng នាងក៏នឹងមានគម្រោងដ៏ធំនៅក្នុងជីវិត សម្រាប់ការចូលរួមប្រកួតប្រជែងកីឡាកាយវប្បកម្មនេះផងដែរ។ ជាក់ស្ដែង កាលពីឆ្នាំមុន Cheng នាងក៏ធ្លាប់ជាប់បានចំណាត់ថ្នាក់លេខ៤ នៅក្នុងការប្រកួតជើងឯកកីឡាកាយវប្បកម្មថ្នាក់ជាតិ (Bodybuilding National Championship) ដែលត្រូវបានរៀបចំឡើងដោយសមាគមចិនកាយវប្បកម្ម ឬ China Body Building Association ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

ស្រីស្អាត Cheng
ស្រីស្អាត Cheng
ស្រីស្អាត Cheng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]