បរទេស៖ Justin Bieber ជាតារាចម្រៀងប្រុសវ័យ២៥ឆ្នាំ ដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោកមួយរូប។ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ថាពេលនេះJustin Bieber និងតារាម៉ូដែលស្រីវ័យ២២ឆ្នាំ Hailey Baldwinពួកគេទាំងពីរជាគូស្វាមីភរិយានឹងគ្នា។

ទោះបីជាក្តីស្នេហារបស់ពួកគេទាំងពីរ មិនសូវមានការគាំទ្រពីមហាជន ហើយថែមទាំងមានពិធីការនីល្បីឈ្មោះមួយរូប ចេញមកនិយាយថា ពួកគេទាំងពីរគួរតែលែងលះគ្នាយ៉ាងណាក៏ដោយ។ តែទាំងអស់នេះ មិនមែនជាឩបសគ្គសម្រាប់ពួកគេឡើយ Justin និង Haileyនៅតែផ្អែមល្ហែម និងស្រលាញ់គ្នាដូចមុនដដែល។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ Justinបានចំណាយប្រាក់រហូតទៅដល់៨.៥លានដុល្លារដើម្បីទិញផ្ទះដ៏ប្រណីតមួយនៅBeverly Hills ក្នុងទីក្រុងLos Angeles។ នៅក្នុងផ្ទះដ៏ប្រណីតនោះ មានបន្ទប់គេងខ្នាតធំចំនួន៥បន្ទប់ មានបន្ទប់ទឹកចំនួន៧បន្ទប់ មានបណ្ណាល័យ មានបារ មានបន្ទប់សម្រាប់ដាក់Wine និងបន្ទប់សម្រាប់មើលកុន។

បើយោងតាមការរៀបរាប់ខាងលើ ឃើញថា ផ្ទះមួយនេះ គួរឲ្យចង់រស់នៅខ្លាំងណាស់ ហើយពិតជាសាកសម សម្រាប់ឲ្យគូស្វាមីភរិយាមួយគូនេះ រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល៕

ទស្សនារូបភាពខាងក្រោម៖

Justin និង Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
ទិដ្ឋភាពផ្ទះ
ទិដ្ឋភាពផ្ទះ
ទិដ្ឋភាពផ្ទះ
ទិដ្ឋភាពផ្ទះ
ទិដ្ឋភាពផ្ទះ
ទិដ្ឋភាពផ្ទះ
ទិដ្ឋភាពផ្ទះ
ទិដ្ឋភាពផ្ទះ
ទិដ្ឋភាពផ្ទះ
ទិដ្ឋភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]