ភ្នំពេញ៖ ចាប់តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធរួចមក ឃើញថាតារាសម្តែងស្រី និងអ្នកជំនួញ អ្នកនាងគង់ ចាន់ស្រីមុំ និងលោកគឹម សីហា បានឆ្លងកាត់នូវរឿងជាច្រើនជាមួយគ្នា ថែមទាំងមានភាពផ្អែមល្ហែមខ្លាំង ធ្វើឲ្យមហាជនជាច្រើនសរសើរគ្រប់គ្នា។

ក្រោយពីបានចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់រួច បើនិយាយពីរូបសម្រស់របស់នាងវិញ ក៏កាន់តែស្អាតប្លែក មិនថាការតែងខ្លួន និងមុខមាត់ មើលទៅបែបយុវវ័យ សាកសមបំផុតជាមួយនឹងឈ្មោះ អ្នកម្តាយសម័យថ្មី។

យ៉ាងណាមិញទោះបីជានាងមានភាពមមាញឹកខ្លាំងយ៉ាងណាក្តី ក៏ប៉ុន្តែបើងាកទៅមើលការតែងខ្លួនរបស់កូនតូចរបស់នាង ដែលមានវ័យជិត១ឆ្នាំនោះ ឃើញថាការរៀបចំខ្លួនតែងតែស្អាត ប្លែកៗ ជាមួយនឹងម៉ូតសម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួន ដូចជាមួក ស្បែកជើង ស៊ីជាមួយនឹងខោអាវ គួរឲ្យចាប់អារម្មណ៍។

ជាមួយគ្នានេះដែរ មហាជនជាច្រើនក៏បានសរសើរដល់នាង ដែលតែងតែរៀបចំខ្លួនឲ្យកូនស្រីស្អាតៗបែបនេះ ទោះបីជានាងនៅតូចក៏ពិតមែន  ព្រោះរាល់ពេលចូលកម្មវិធី និងទៅទីណា កូននាងតែងតែស្អាតបែបនេះជានិច្ច៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាងគង់ ចាន់ស្រីមុំ និងគ្រួសារ
អ្នកនាងគង់ ចាន់ស្រីមុំ និងកូនស្រី
អ្នកនាងគង់ ចាន់ស្រីមុំ និងកូនស្រី
ស្ទាយ៍តែងខ្លួនរបស់កូនស្រី គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ