ភ្នំពេញ៖ នៅថ្ងៃនេះក្រុមហ៊ុន vivo ប្រកាសអំពីភាពជាដៃគូ ជាមួយហ្គេមទូរស័ព្ទចល័តនាំមុខគេរបស់ពិភពលោកគឺ PlayerUnknown's Battlegrounds Mobile (PUBG MOBILE) របស់ក្រុមហ៊ុន Tencent Games និងក្រុមហ៊ុន PUBG Corporation ក្នុងនាមជាអ្នកឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ PUBG MOBILE Club Open 2019 ដែលជាការប្រកួតហ្គេមទូរស័ព្ទចល័តធំជាងគេនៅលើពិភពលោក។

Vivo ប្រកាសភាពជាដៃគូផ្លូវការជាមួយ PUBG Mobile

ក្រុមហ៊ុន vivo នឹងផ្តល់នូវស្មាតហ្វូនផ្លូវការសម្រាប់ព្រឹត្តិការណ៍ PUBG MOBILE Club Open 2019 ដែលអ្នកលេងហ្គេមជាច្រើនមកពីតំបន់ចំនួន ១០ នៅទូទាំងពិភពលោក និងប្រើកម្លាំងដើម្បីប្រយុទ្ធគ្នាតាមរយៈ Spring & Fall Split ដែលមានទឹកប្រាក់សរុបចំនួន ២.៥ លានដុល្លារអាមេរិក។ ភាពជាដៃគូជាលក្ខណៈសាកលនេះ ពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក្នុងការនាំមកនូវបទពិសោធន៍ក្នុងការលេងហ្គេមយ៉ាងរលូន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនតាមរយៈភាពជាដៃគូដ៏មានអត្ថន័យនេះ។

ក្រុមហ៊ុន vivo រីកចម្រើនឈានមុខគេនៅក្នុងឧស្សាហកម្ម eSports ដើម្បីបម្រើអតិថិជនរបស់ខ្លួនឱ្យបានល្អបំផុត។ ភាពជាដៃគូជាមួយក្រុមហ៊ុន PUBG MOBILE គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលត្រូវបានផ្តល់ឱ្យជាពិសេសថា វាគឺជាហ្គេមទូរស័ព្ទចល័តឈានមុខគេ ដែលបង្កើតឡើងដោយក្រុមហ៊ុន Tencent Games និង PUBG Corporation ដែលមានអ្នកគាំទ្រជាង ២០០ លាននាក់ដែលទាញយកដោយមិនរាប់បញ្ចូលប្រទេសចិន ប្រទេសកូរ៉េ និងប្រទេសជប៉ុន។

នៅក្នុងនាមជាការប្រកួតហ្គេមកម្សាន្តចល័តដ៏ធំបំផុតមួយនៅក្នុងពិភពលោក PUBG MOBILE Club Open 2019 គឺជាឱកាសដ៏រឹងមាំមួយ ដើម្បីបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុន vivo ក្នុងការផ្តល់ឱ្យនូវភាពរីករាយដ៏អស្ចារ្យ ដោយនាំយកអ្នកលេងហ្គេមទូទាំងពិភពលោក ដើម្បីឱ្យទទួលបានបទពិសោធន៍នៃការលេងហ្គេមពិតៗតែម្តង។ ភាពជាដៃគូពិភពលោកនេះនឹងពង្រីក និងពង្រឹងជំហររបស់ក្រុមហ៊ុន vivo ក្នុងការក្លាយជាម៉ាកយីហោប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យដែលតែងតែផ្តោតទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់ជាមុនសិន។

កម្មវិធីប្រកួត PUBG MOBILE STAR CHALLENGE 2018 មានអ្នកទស្សនាជាង ២៣០ លាននាក់ និងទាក់ទាញអ្នកទស្សនាផ្ទាល់ជាង ៥ ០០០ នាក់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពិភពលោកនៅទីក្រុងឌូបៃ។ ការប្រកួតជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ PUBG MOBILE Club Open 2019 ចាប់ផ្តើមនៅថ្ងៃទី ២២ ខែមីនាឆ្នាំ ២០១៩ នេះ។ ការប្រកួត Spring Split Global Finals នឹងរៀបចំនៅខែកក្កដាឆ្នាំនេះ ខណៈពេលដែលការប្រកួត Fall Split Global Finals គឺនៅក្នុងខែធ្នូ។

លោក Vincent Wang នាយកគ្រប់គ្រងទូទៅនៃនាយកដ្ឋានបោះពុម្ពផ្សាយពិភពលោក (Global Publishing Department) របស់ក្រុមហ៊ុន Tencent Games បាននិយាយថា៖

«យើងមានការរំភើបណាស់ ក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន vivo ព្រោះពួកគេមានកេរ្តិ៍ឈ្មោះខ្លាំងក្លាក្នុងការច្នៃប្រឌិត និងដាក់តម្រូវការរបស់អតិថិជនជាមុនសិន។ ក្នុងនាមជាម៉ាកយីហោប្រកបដោយភាពច្នៃប្រឌិតនោះ ភាពជាដៃគូនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើង ដើម្បីនាំមកនូវបទពិសោធន៍ដ៏ល្អបំផុតដែលអាចធ្វើទៅបានសម្រាប់អ្នកលេងហ្គេម និងអ្នកគាំទ្ររបស់យើងនៅជុំវិញពិភពលោក។ ភាពជាដៃគូនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ យើងចង់បន្តការបង្កើតនូវភាពជាដៃគូដ៏ខ្លាំងក្លាជាមួយក្រុមហ៊ុនឈានមុខគេជាច្រើនទៀតដូចជា vivo ដើម្បីផ្តល់ជូននូវបទពិសោធន៍លេងហ្គេមតាមទូរស័ព្ទដៃដ៏ល្អបំផុត»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]