បាត់ដំបង៖ ដើម្បីធ្វើការអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏ធំប្រចាំឆ្នាំ ២០១៩ ខេត្តបាត់ដំបងឆ្នាំនេះ មានកម្មវិធីមហាព្រឹត្តិការណ៍« សង្ក្រាន្តបាត់ដំបង » កាន់តែធំសម្បើមជាងមុន។

ដោយនៅក្នុងនោះ ខេត្តប៉ែកពាយព្យ ដែលជាជម្រុកស្រូវដ៏ធំបំផុតប្រចាំប្រទេសមួយនេះ បានរៀបចំកម្មវិធីដ៏ធំ និងកក្រើកដោយមានទាំងស្តង់តាំងពិព័ណ៌ជាច្រើនស្តង់ តំបន់កម្សាន្តជាង១០កន្លែងរួមទាំងតំបន់សប្បាយតំបន់ត្រជាក់ចិត្ត ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រកួតប្រដាល់សេរី ការថតរូបអនុស្សាវរីយ៍ជាមួយនឹងការតាំងបង្ហាញរូបសំណាកម្នាស់យក្ស ពោតយក្ស និងក្រូចយក្ស ជាពិសេសនោះគឺការប្រគំតន្ត្រីពិសេសខ្នាតយក្ស « សង្ក្រាន្តបាត់ដំបង GANZBERG Uber Concert » ផងដែរ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ GANZBERG។

មហាសង្ក្រាន្ត GANZBERG Uber Concert
មហាសង្ក្រាន្ត GANZBERG Uber Concert

កម្មវិធីពិសេសនេះធ្វើឡើងចំនួន ៣ថ្ងៃក្នុងថ្ងៃទី ១៤/១៥/១៦ ខែមេសា ឆ្នាំ ២០១៩ ដោយកម្មវិធីចាប់ផ្តើមចាប់ពីម៉ោង២រសៀលតទៅ នៅក្នុងបរិវេណសង្ក្រាន្តខេត្តបាត់ដំបង ដោយធ្វើការផ្សាយបន្តផ្ទាល់ ៣ទូរទស្សន៍ធំៗព្រមៗគ្នាដូចជា៖ CTN Nice TV និង CNC ថែមទាំងចូលរួមដោយតារាចម្រៀងល្បីៗជាច្រើនដួងដូចជា៖ លោក ឆាយ វីរយុទ្ធ កញ្ញា សុខពិសី អ៊ីវ៉ា ខាន់ ជេម ជី ដេវីត ទេព បូព្រឹក្ស យូវី ចឺម រ៉ាប៊ី វីរនិច្ច និងបេប៊ី។

មហាសង្ក្រាន្ត GANZBERG Uber Concert

កុំភ្លេចរួមកម្សាន្តសប្បាយឱ្យអស់ដៃ សង្ក្រាន្តឆ្នាំថ្មីដឹងតែកក្រើកពេញទីរួមខេត្តបាត់ដំបង ជាមួយនឹងស្រាបៀរ GANZBERG ផលិតដោយជនជាតិអាល្លឺម៉ង មានរសជាតិឈ្ងុយឆ្ញាញ់ពិតកម្រិតពិភពលោក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]