រុស្ស៊ី៖ ថ្មីៗនេះកងកម្លាំងយោធារុស្ស៊ីកំពុង តែហ្វឹកហាត់ការបញ្ជារថគ្រោះគ្មានមនុស្សបើករបស់ខ្លួននៅលើដី ប្រៀបដូចជាការសាកល្បងក្នុងវាលប្រយុទ្ធជាមួយសត្រូវពិតៗអីចឹង។ នេះបើយោងតាមការអះអាងរបស់សារព័ត៌មានបរទេស Futurism ។

ក្នុងអំឡុងពេលនៃការសមប្រយុទ្ធ រថគ្រោះខ្នាតតូចគ្មានមនុស្សបើកនេះត្រូវបានគេយកវាទៅដាក់លើដីក្នុងការបាញ់គោលដៅផ្សេងៗ ដែលបញ្ជាដោយទាហានគោលម្នាក់ អមជាមួយនឹងការដាក់ពង្រាយឧបករណ៍ដ្រូនហោះជាក្រុមពាសពេញផ្ទៃអាកាស ដើម្បីជាជំនួយក្នុងការផ្ញើព័ត៌មានឲ្យគ្នាទៅវិញទៅមក។

ដើម្បីបញ្ជារថគ្រោះគ្មានមនុស្សបើកនេះបាន វាទាមទារឲ្យមានការជ្រើសរើសទាហានគោលម្នាក់ សម្រាប់ដៅចំនុចគោលដៅផ្សេងៗ ឫ បញ្ជារថគ្រោះពីចម្ងាយតែម្តង។ 

យ៉ាងណាមិញ បើយោងតាមការបញ្ជាក់របស់ក្រុមអ្នកឯកទេសស្រាវជ្រាវក្នុងប្រទេសរុស្ស៊ីបានឲ្យដឹងថា គោលដៅចំបងរបស់ពួកគេគឺមិនមែនឲ្យមនុស្សជាអ្នកបញ្ជារថគ្រោះគ្មានមនុស្សបើកនេះទេ។ ប៉ុន្តែពួកគេចង់ផ្ទេរការទទួលខុសត្រូវទាំងអស់នេះទៅឲ្យឧបករណ៍វៃឆ្លាត (AI) ដំណើរការដោយប្រព័ន្ធកុំព្យូទ័រ គ្រប់គ្រងការងារនេះជំនួស ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។

សព្វថ្ងៃនេះ រុស្ស៊ីកំពុងតែបង្កើនសមត្ថភាពរថគ្រោះគ្មានមនុស្សបើកនេះឲ្យកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់វាអាចបំពេញការងារដោយស្វ័យប្រវត្តិតែម្តង ព្រោះពួកគេចង់កាត់បន្ថយតួនាទីរបស់អ្នកប្រតិបត្តិការបន្តិចម្តងៗ។

មានវីដេអូនៅខាងក្រោម៖

រថគ្រោះគ្មានមនុស្សបើករបស់រុស្ស៊ី
រថគ្រោះគ្មានមនុស្សបើករបស់រុស្ស៊ី
រថគ្រោះគ្មានមនុស្សបើករបស់រុស្ស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]