រាជធានីភ្នំពេញ ៖ តារាចម្រៀងក្នុងផលិតកម្ម M ដែលធ្លាប់បានអះអាងថា នឹងដើរចេញពីសិល្បៈនាងពេជ្រ សូលីកា បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការចុះផ្សាយព័ត៌មានក្នុង គេហទំព័រក្នុងស្រុកមួយដែលបានអះអាងថា នាងត្រូវបានទស្សនិកជនគប់ក្នុង ពេលដែលនាងច្រៀងនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅក្នុងពេលថ្មីនេះ ។

ការចេញមកប្រតិកម្មរបស់ តារាចម្រៀងតូចច្រឡឹងដែលល្បីថា មានមន្ត្រីធំនៅឃុំគ្រង រូបនេះបន្ទាប់ពីគេហទំព័រព័ត៌មានក្នុងស្រុកមួយ ដែលបានចុះផ្សាយដោយយោងទៅលើអ្នកដឹងពីហេតុការណ៍បាននិយាយថា នាងពេជ្រ សូលីកា ត្រូវបានស្វាគមន៍ដោយដបទឹកបរិសុទ្ធ និងរបស់របរផ្សេងៗក្នុងពេលដែលនាងលេចមុខ ទៅច្រៀងឱ្យក្រុមហ៊ុនឯកជនមួយនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ប្រភពដដែលបានបញ្ជាក់ថា ដើមចមដែលនាំឱ្យ មានមនុស្សមួយចំនួនគប់របស់របរផ្សេងៗទៅលើតារាចម្រៀងវ័យក្មេងរូបនេះនៅលើឆាកបែបនេះ ដោយសារតែតារារូបនេះបានបង្កើត ឱ្យមានការមិនពេញចិត្តពីសំណាក់ទស្សនិកជន ក្រោយពីរូបនាងបានព្យាយាមបើករថយន្តរុលទៅមុខធ្វើឱ្យប៉ះពាល់ដល់ទស្សនិកជនមួយចំនួន ៕










បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]