ស្ត្រី ម្នាក់ដែលរស់នៅ រដ្ឋ Yorkshire ប្រទេសអង់គ្លេស បានបង្រៀន អោយកូនស្រីរបស់ខ្លួន ចេះផឹកស្រា តាំងពីកូនស្រីនោះ មានអាយុ ៣ឆ្នាំមកម្ល៉េះ។  

ស្រ្តីជាម្តាយ ដែលមានឈ្មោះ Shannon Burrows អាយុ ៣៥ឆ្នាំ បានសារភាពថា គាត់បានអោយកូនស្រីរបស់គាត់ ឈ្មោះ Jamie Lee ដែលបច្ចុប្បន្នមានអាយុ ២០ឆ្នាំ ចេះផឹកស្រាតាំងពីក្មេង។

អ្នកស្រី Shannon បាននិយាយប្រាប់ទស្សនាវដ្តី Closer ថា គាត់ធ្វើដូចនេះដើម្បី កូនស្រី ចេះផឹកស្រាបានល្អ អាចជប់លៀងជាមួយមិត្តភក្តិ នៅពេលនាងគ្រប់អាយុ អាចផឹកស្រា ម្យ៉ាងវិញទៀត គាត់ចង់អោយកូនស្រីនោះ ក្លាយជាដៃគូផឹកស្រាជាមួយគាត់។ គាត់ បាននិយាយបន្ត ថា កាលពីកូនស្រីរបស់គាត់ នៅក្មេង គាត់តែងតែ អោយកូនស្រីនោះ ផឹកស្រាបៀកំប៉ុង Fosters ជារៀងរាល់ចុងសប្តាហ៏ ។ លើសពីនេះ  គាត់ថែមទាំងអោយ កូនស្រីរបស់គាត់ ចាប់ផ្តើម ផឹកស្រា vodka នៅពេល ប្រារព្ធពិធីខួបកំណើត គម្រប់ អាយុ ១៥ឆ្នាំរបស់នាងទៀតផង។

ស្ត្រីជាម្តាយរូបនោះ និយាយបន្តទៀតថា ពួកគាត់ទាំងពីរ ដូចជាមិត្តជិតស្និត ដែលចូលចិត្តផឹកស្រាជាមួយគ្នា និងប្រើ ពេលវេលាដ៏ល្អជាមួយគ្នា។  ម្តងក្នុងមួយសប្តាហ៏ លោក John ជាប្តី តែងតែ នៅមើលថែរ កូនប្រុស អាយុ១២ឆ្នាំ និង កូនស្រីអាយុ ៩ឆ្នាំ ម្នាក់ទៀត ខណៈពេលដែលពួកគាត់ ចេញក្រៅ ដើរលេងសប្បាយ។ ម្យ៉ាងវិញទៀត ប្រសិនបើកូនស្រីរបស់គាត់ ស្រវឹងខ្លាំង គឺគាត់ជាអ្នកមើលថែរ។

គាត់  និយាយបញ្ជាក់ថា សម្រាប់គាត់ ចាប់ផ្តើមចេះផឹកស្រា ដោយខ្លួន នៅពេលគាត់មានអាយុ ១៤ឆ្នាំ ហើយ មានម្តងនោះ គាត់ ត្រូវប៉ូលីស ជូនត្រលប់ទៅផ្ទះទៀតផង។ គាត់មិនដែលបារម្ភពីសុខភាពរបស់កូនស្រីទេ ទោះបីជាគ្រួពេទ្យហាមឃាត់យ៉ាងណាក៏ដោយ ដោយសារគាត់ជឿ ថា ក្មេងជំទង់ មិនងាយទ្រុឌទ្រោម។

ចំណែកកូនស្រីរបស់គាត់ ដែលកំពុងគ្មានការងារនោះ និយាយស្រដៀងនឹងម្តាយ ថា នាង សប្បាយចិត្តយ៉ាងខ្លាំង ដោយសារម្តាយរបស់នាង បង្រៀនអោយនាងចេះផឹកស្រា តំាងពីក្មេង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះទង្វើររបស់ស្ត្រីជាម្តាយ?











ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]