ភ្នំពេញ៖ ដើម្បីរួមចំណែកលើកតម្កើងមោទភាពជាតិខ្មែរ វីតាល់បានច្នៃប្រឌិតនូវរចនាបទសម្បកវេចខ្ចប់ថ្មីរំលេចពីសម្បត្តិបេតិកភណ្ឌជាតិខ្មែរទាំង៨ ដែលបានចុះក្នុងបញ្ជីផ្លូវការអង្គកាយូណេស្កូ។ រចនាបទនៃសម្បកកេសថ្មីលើកនេះមានលក្ខណៈថ្មីប្លែក ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ព្រោះ សម្បត្តិបេតិកភណ្ឌទាំង៨បានដាក់បញ្ជូលនៅលើសម្បកកេសវីតាល់ដ៏ស្រស់ស្អាត។ វីតាល់ក៏បង្ហាញពត៌មានអំពីឈ្មោះសម្បត្តិបេតិកភណ្ឌ និងកាលបរិច្ឆេតថ្ងៃចុះបញ្ជីរផ្លូវការនៅលើស្លាកដបរំលេចចេញនូវភាពស្រស់ស្អាតពោពេញដោយមោទនភាពផងដែរ។  

វីតាល់សម្បកវេចខ្ចប់ថ្មី

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន វីតាល់ បានមានប្រសាសន៍ថា៖ 

ការរចនាសម្បកវេចខ្ចប់រំលេចពីសម្បត្តិបេតិកភណ្ឌពិភពលោកដែលប្រទេសកម្ពុជាទទួលបាន ធ្វើឡើងដោយផ្អែកលើគោលបំណងធំៗ៣៖ ១. លើកតម្លើងមោទនភាពជាតិកំឡុងពេលចូលឆ្នាំប្រពៃណីជាតិ ២. ផ្សព្វផ្សាយចំណេះដឹងពីសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរ ៣. ចូលរួមថែរក្សានិងអភិរក្សសម្បត្តិបេតិកភណ្ឌដ៏កម្ររបស់កម្ពុជា។

គួរបញ្ជាក់ថាសម្បត្តិបេតិកភណ្ឌបេតិកភណ្ឌខ្មែរទាំង៨ដែលបានរំលេចឡើងលើសម្បកវេចខ្ចប់វីតាល់គឺមានដូចជា៖

១. តំបន់អង្គរ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ១៤ ធ្នូ ១៩៩២ 

សម្បកដបតំបន់អង្គរ

២. របាំព្រះរាជទ្រព្យ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ៧ វិច្ឆិកា ឆ្នាំ២០០៣

សម្បកដបរបាំព្រះរាជទ្រព្

៣. ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌ ពិភពលោក ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ៧ កក្កដា២០០៧

សម្បកដបប្រាសាទព្រះវិហារ

៤. ល្ខោនស្រមោលស្បែកធំ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ ២៥វិច្ឆិកា២០១៥

សម្បកដបល្ខោនស្រមោលស្បែកធំ

៦. ល្បែងទាញព្រ័ត្រ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ២ ធ្នូ ២០១៥

សម្បកដបល្បែងទាញព្រ័ត្

៧. ចាប៉ីដងវែង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ៣០វិច្ឆិកា២០១៦

សម្បកដបចាប៉ីដងវែង

៨. តំបន់ប្រាសាទសំបូរព្រៃគុក៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ៨ កក្កដា២០១៧

សម្បកតំបន់ប្រាសាទសំបូរព្រៃគុក

៩. ល្ខោនខោល៖ វត្តស្វាយអណ្ដែត សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ២៨ វិច្ឆិកា ២០១៨ 

សម្បកល្ខោនខោល

ការចេញលក់ផលិតផលកេសថ្មី វីតាល់រចនាបទសម្បត្តិបេតិកភណ្ឌខ្មែរទាំង៨ បាននឹងកំពុងចរាចរនៅលើទីផ្សារកម្ពុជាហើយ ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ២០១៩ឈានចូលមកដល់ វីតាល់ក៏រំពឹងថាព្រជាពលរដ្ឋកម្ពុជានឹងគាំទ្រ លើកតម្លើងមោទនភាពជាតិខ្មែរជាមួយវីតាល់៕ 

វីតាល់សម្បកវេចខ្ចប់ថ្មី
វីតាល់សម្បកវេចខ្ចប់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]