ចិន៖ បើនិយាយពីស្រីស្អាតក្នុងប្រទេសចិន ប្រិយមិត្តមួយចំនួនដែលនិយមតារាចិន ច្បាស់ជាគិតដល់នាង Liu Yifeiឬក៏នាង Angela Baby ជាមិនខាននោះទេ ព្រោះថាតារាសម្តែងដ៏ល្បីទាំងពីរដួងនេះ ពិតជាមានសម្រស់ស្រស់ស្អាត ស្ទើរតែគ្មានចន្លោះទេ។

ក៏ប៉ុន្តែនៅពេលនេះ ស្រាប់តែមានតារាវ័យក្មេងមួយដួង កំពុងតែក្លាយជាប្រធានបទយ៉ាងក្តៅគគុកក្នុងប្រទេសចិន ក្រោយពីរូបនាងបានជាប់ជាឈ្មោះជាតារាដែលមានសម្រស់ស្រស់ស្អាតជាងគេ នៅក្នុងប្រទេសចិន។

យ៉ាងណាមិញ តារារូបនោះមានឈ្មោះថា Yang Chaoyue មានអាយុ ២០ ឆ្នាំ ដោយរូបនាង ធ្លាប់ប្រឡូកក្នុងកម្មវិធី Produce 101 ប្រទេសចិន ក៏ប៉ុន្តែនាងបែរជាសុំសិទ្ធិដើរចេញ ក៏ព្រោះតែទទួលរងពាក្យរិះគន់ពីសំណាក់មហាជន ថានាងគ្មានសមត្ថភាពធ្វើជាតារានោះទេ ហើយនៅពេលនោះ សម្រស់របស់នាងក៏មិនស្អាតដូចពេលនេះដែរ។

ទោះជាយ៉ាងណាក្តី ស្រាប់តែថ្មីៗនេះ នាង Yang Chaoyue បានលេចមុខម្តងទៀត ជាមួយរូបរាងផ្លាស់ប្តូរយ៉ាងខ្លាំង ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍រូបនាងយ៉ាងច្រើន ហើយជាពិសេសនោះ នាងក៏ជាប់ឈ្មោះជាតារាស្រីដែលស្អាតដាច់គេក្នុងប្រទេសចិនផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Liu Yifei
Angela Baby
Yang Chaoyue
Yang Chaoyue
Yang Chaoyue
Yang Chaoyue
Yang Chaoyue
Yang Chaoyue

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]