វាជារឿងដែលគួរអោយ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលវីដេអូ អាសអាភាស មិនសមស្របមួយ ត្រូវបានចាក់ផ្សាយ ដោយអចេតនានៅលើឡានក្រុងមួយ នៅឯប្រទេស ឈីលី។ តាមប្រភពពត៌មានបរទេស Huffpost បានអោយដឹងដែរថា ក្នុងអំឡុងពេលដែល ឡានក្រុងកំពុងតែ ធ្វើដំណើរ នៅលើដងផ្លូវ វ៉ាលផារ៉ាយសូ (Valparaiso) អ្នកធ្វើដំណើរទាំងអស់ មានការភ្ញាក់ផ្អើល ជាខ្លាំង ដោយសារតែ ពួកគេ បានឃើញនូវ វីដេអូអាសអាភាសចាក់ផ្សាយ ដែលជាកំហុស ដោយអចេតនា របស់បុគ្គលិកនៅលើឡានក្រុង។

នៅក្នុងវីដេអូខាងក្រោមនេះ បានបង្ហាញពីការចាក់ផ្សាយ វីដេអូអាសអាភាស ដែលមានរយៈពេល ប្រហែល៣០វិនាទី ប៉ុណ្ណោះ បន្ទាប់មកបុគ្គលិក នៅលើឡានក្រុង ក៏ប្រញ៉ាប់ប្រញ៉ាល់ រត់ទៅបិតការចាក់ផ្សាយនោះភ្លាមៗផងដែរ។ គ្មានពត៌មានច្បាស់ណាមួយដែល បញ្ជាក់ថា នៅលើឡានក្រុង នោះមានកូនក្មេង រឺអត់ តែទោះបីជាយ៉ាងណាក៏ដោយ គេក៏សង្ឃឹមថា នៅលើឡានក្រុងនោះ គ្មានក្មេងក្រោម ១៨ឆ្នាំទៅចុះ។

តើប្រិយមិត្តយល់ថា នេះជាកំហុសដោយចេតនា រឺក៏អចេតនាមែននោះ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]