ថៃ៖ ថ្មីៗនេះផ្សារទំនើប Rimping Supermarket ដែលមានទីតាំងក្នុងខេត្តឈៀងម៉ៃ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារគំនិតច្នៃប្រឌិតដ៏កម្រនៃការយកស្លឹកចេកមករុំបន្លែស្រស់ៗជំនួសថង់ប្លាស្ទិច។

យោងតាមកម្រងរូបថតបង្ហោះដោយគេហទំព័រ Perfect Homes Chiangmai បានបង្ហាញឲ្យឃើញពីរូបភាពបន្លែស្រស់ៗដែលមានលក់ក្នុងផ្សារដូចជាត្រសក់ ត្រកួន ម្ទេស និងបន្លែផ្សេងៗទៀត ដែលត្រូវបានគេយកទៅវេចខ្ចប់ រុំព័ន្ធដោយស្លឹកចេកជុំវិញយ៉ាងមានអនាម័យ។

បន្លែរុំដោយស្លឹកចេក
បន្លែរុំដោយស្លឹកចេក

បន្ទាប់ពីឃើញកម្រងរូបថតទាំងអស់នោះហើយ មហាជនដែលនិយមលេងបណ្តាញសង្គមផ្សេងៗបានធ្វើការចែករំលែកយ៉ាងច្រើន។ ពួកគេថែមទាំងកោតសរសើរគំនិតច្នៃប្រឌិតរបស់ម្ចាស់ផ្សារដែលបានគិតគូរដល់សុខភាពអ្នកបរិភោគ និងបានចូលរួមចំណែកថែរក្សាប្រព័ន្ធបរិស្ថានមួយផ្នែកផងដែរ។

គួរបញ្ជាក់ថា កាលពីមុនមនុស្សភាគច្រើនដែលរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និយមប្រើស្លឹកចេកសម្រាប់វេចខ្ចប់ម្ហូបអាហារផ្សេងៗ ពិសេសនៅផ្សារត្រីតែម្តង។ ប៉ុន្តែមកទល់សព្វថ្ងៃនេះ ការប្រើប្រាស់ស្លឹកចេកត្រូវបានធ្លាក់ចុះបន្ទាប់ពីកំណើននៃការផលិតថង់ប្លាស្ទិចមានសន្ទុះកើនឡើងជាលំដាប់។ 

បើទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះបណ្តាប្រទេសជាច្រើនបានសម្រេចកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាន និងចាប់ផ្តើមយកស្លឹកចេកមកធ្វើការវេចខ្ចប់ម្ហូបអាហារដូចកាលពីមុនវិញ៕

បន្លែរុំដោយស្លឹកចេក
បន្លែរុំដោយស្លឹកចេក
បន្លែរុំដោយស្លឹកចេក
បន្លែរុំដោយស្លឹកចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]