កូរ៉េខាងត្បូង៖ ទីបំផុត បំណងប្រាថ្នា ដែលអ្នកគាំទ្រទូទាំងពិភពលោក ខំទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែមកនេះ បានក្លាយជាការពិតហើយ ដោយកាលពីព្រឹកព្រលឹមថ្ងៃទី២៥ ខែមិនានេះ ផលិតកម្ម YG Entertainment បានប្រកាសដំណឹងដ៏គួរឲ្យអបអរបំផុត ដោយក្រុមចម្រៀងនារីកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញ BLACKPINK នឹងវិលមកវិញជាថ្មីជាមួយនឹង Mini Albumថ្មីរបស់ខ្លួន មានបទចម្រៀងចំណងជើងថា «Kill This Love» ដែលនឹងត្រៀមចេញជាផ្លូវការនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះហើយ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់បទចម្រៀងថ្មី «Kill This Love» នេះផងដែរ ត្រូវបានខាងផលិតកម្ម YG Entertainment បានអះអាងថា បទនេះនឹងមានឥទ្ធិពលខ្លាំងជាង បទ«DDu-Du-DDu-Du» ទ្វេដងទៅទៀត។ មិនតែប៉ុណ្ណោះ ចំពោះក្បាច់រាំនៃបទថ្មីនេះផងដែរ ត្រូវបានបំបែកនិងបង្ហាត់ ដោយអ្នកបង្វឹកក្បាច់រាំលំដាប់ពិភពលោក រហូតដល់ទៅ៤នាក់ឯណោះ។

បន្ថែមពីនេះទៅទៀតនោះ បច្ចុប្បន្ននេះទាំងសមាជិកក្រុម BLACKPINK ទាំង៤រូប ក៏ដូចជាក្រុមការងាររាប់រយនាក់ កំពុងតែដុតដៃដុតជើង ប្រឹងប្រែងបញ្ចប់ការថត MV បទថ្មីមួយនេះ ទាំងថ្ងៃទាំងយប់ មកទល់ពេលនេះគឺរយៈ៤យប់៤ថ្ងៃហើយ ពួកគេមិនទាន់បានសម្រាកឡើយ។

ប៉ុន្តែទោះជាយ៉ាងណា ខាងផលិតកម្មបានអះអាងយ៉ាងមុតមាំថា បទចម្រៀងថ្មី«Kill This Love» នឹងធ្វើឲ្យកក្រើកKpop ជាងបទផ្សេងទាំងអស់របស់ BLACKPINK ទាំងសាច់ភ្លេង និងជាពិសេសគឺក្បាច់រាំ នឹងកាន់តែរលាស់រស់រវើកតែម្តង៕

Blackpink ប្រកាសទម្លាក់បទថ្មី«Kill this Love»​
ក្រុមចម្រៀង Blackpink
ក្រុមចម្រៀង Blackpink
ក្រុមចម្រៀង Blackpink
ក្រុមចម្រៀង Blackpink
ក្រុមចម្រៀង Blackpink
ក្រុមចម្រៀង Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]