អាមេរិក៖ ថ្មីៗនេះកងទ័ពជើងអាកាសអាមេរិក បានប្រកាសថានឹងបង្កើតកម្មវិធី AI (Artificial Intelligence ឬប្រាជ្ញាសប្បនិម្មិត) ថ្មីមួយដែលមានឈ្មោះថា «Skyborg» ដែលកម្មវិធីពិសេសនេះនឹងអនុញ្ញាឱ្យមេដឹកនាំយោធាធ្វើការបញ្ជា Drones ចម្បាំង និងយន្តហោះចម្បាំងបានដោយស័្វយប្រវត្តិ គ្មានមនុស្សបើកនៅពេលឆាប់ៗខាងមុខនេះ។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា កងទ័ពជើងអាកាសពិសេសនេះរំពឹងទុកថា នឹងបង្កើត Drone ចម្បាំងនេះនៅក្នុងឆ្នាំ២០២១ និងយន្តហោះចម្បាំងដ៏អស្ចារ្យនេះនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ មុខងារពិសេសរបស់ Skyborg នឹងជួយពីឡុតគ្រប់គ្រងស្ថានភាព ដូចជាឧបសគ្គស្មុគស្មាញនៅជុំវិញ បញ្ជាការហោះហើរ បញ្ជាការចុះចត និងបញ្ជាឱ្យមានការបាញ់គ្នានៅពីចម្ងាយបានយ៉ាងអស្ចារ្យបំផុត។

លោក Will Roper ជំនួយការលេខាធិការកងទ័ពអាកាសបាននិយាយថា៖

«ខ្ញុំរំពឹងថារឿងដំបូងដែលយើងនឹងធ្វើ គឺមិនឡូយដូចជាអ្វីដែលអ្នកធ្លាប់មើលឃើញនៅក្នុងខ្សែភាពយន្តនោះទេ ប៉ុន្តែវានឹងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។»

គួរឱ្យដឹងផងដែរ គម្រោង Skyborg នេះមិនមែនជាគម្រោងដែលសហរដ្ឋអាមេរិកទើបតែបង្កើតដំបូងនោះទេ។ ជាក់ស្តែងអាមេរិកក៏បានបង្កើតនាវាចម្បាំងបើកដោយខ្លួនឯង។ ចំណែកចក្រភពអង់គ្លេសក៏កំពុងតែបង្កើត Drone ចម្បាំងគ្រប់គ្រងដោយបច្ចេកវិទ្យា AI។ និងប្រទេសរុស្ស៊ីវិញ ក៏បានបង្កើតរថក្រោះបើកដោយខ្លួនឯងផងដែរ។

ដូច្នេះនាពេលអនាគតប្រសិនបើអាចមានសង្គ្រាមពិតមែននោះពួកប្រទេសមហាអំណាចនឹងប្រើប្រាស់កម្លាំងយោធាដោយបច្ចេកវិទ្យា AI ប្រយុទ្ធគ្នាយកចាញ់ឈ្នះតែម្តង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]