ចិន៖ ថ្វីបើស្នេហាខុសធម្មជាតិ ប៉ុន្តែនេះជារឿងដ៏រំភើបត្រេកអរយ៉ាងខ្លាំង ដែលស្នេហាបុរសស្រលាញ់ភេទដូចគ្នាមួយគូនេះ បានតស៊ូយ៉ាងស្ម័គ្រស្មោះអស់រយៈពេលជាច្រើនឆ្នាំ រហូតទីបំផុតបានចាប់ដៃគ្នាចូលរោងការ ក្រោមការចូលរួមពីសំណាក់សាច់ញាតិ និងភ្ញៀវកិត្តិយសយ៉ាងអធិកអធម។

គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា យ៉ាងស្រស់សង្ហាជនជាតិចិនមួយគូនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Edison Wei និងលោក Adean

ពិធីមង្គលការរបស់ពួកគេទាំងពីរ ត្រូវបានធ្វើឡើងតាំងតែពីកំឡុងចុងឆ្នាំ២០១៨ កន្លងទៅមកម៉្លេះ ខណៈថ្មីៗនេះ ទើបតែទទួលបាននូវការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គម ជុំវិញនឹងរូបភាពជាច្រើនសន្លឹក រួមនឹងវីដេអូក្នុងថ្ងៃពិធីយ៉ាងផ្អែមល្ហែម ដែលបានប្រារព្ធធ្វើឡើងក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមរិក និងបន្តមកធ្វើនៅលើឆ្នេរខ្សាច់ដ៏ស្រស់បំព្រង នៃកោះ Koh Samui ប្រទេសថៃ ដែលជាបំណងប្រាថ្នា ក៏ដូចជាក្តីស្រមៃតែមួយគត់របស់ពួកគេទាំងពីរផងដែរ។

គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា

ប្រភពដដែលបន្តថា គូស្នេហ៍មួយគូនេះ បានជួបស្គាល់គ្នា រហូតធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្តមិនរួច តាំងតែពីកំឡុងឆ្នាំ២០១៣ មកម៉្លេះ ហើយបើគិតមកទល់ពេលនេះ រយៈពេលប្រហែលជាង ៥ឆ្នាំហើយ ដែលពួកគេបានតស៊ូជាមួយគ្នាយ៉ាងខ្លាំង ទម្រាំតែមានថ្ងៃដ៏ពិសេសមួយនេះឡើង។ ព្រោះថាកន្លងមកពួកគេទាំងពីរ ក៏ពុំដែលធ្លាប់បានទម្លាយជាសាធារណៈ ឲ្យគ្រប់គ្នាបានដឹងអំពីទំនាក់ទំនងស្នេហារបស់ពួកគេនោះឡើយ។

បន្ថែមលើនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ស្នេហារបស់លោក Edison និងលោក Adean ក៏ត្រូវបានមហាជនមួយចំនួន ប្រដូចទៅនឹងរឿងស្នេហាប្រលោមលោកដ៏គួរឲ្យទាក់ចិត្តទៀតផង ដោយសារតែ លោក Edison គឺជានិស្សិតក្រីក្រម្នាក់ ដែលរស់នៅក្នុងតំបន់ជនបទឆ្ងាយដាច់ស្រយាល ក្នុងប្រទេសចិន តស៊ូគ្រប់យ៉ាងដើម្បីជីវិត ខណៈឯលោក Adean វិញ គឺជាអ្នកជំនួញម្នាក់ ពោលគឺលោកជាអ្នកជំនួញជោគជ័យលើវិស័យ Fashion ឬម៉ូតសម្លៀកបំពាក់។

គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា

គួរឲ្យដឹងផងដែរថា លោក Edison និងលោក Adean បានហោះទៅញូយ៉ក ដើម្បីស្នើសុំសិទ្ធិចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការ ហើយបន្ទាប់មកពួកគេក៏បានត្រលប់មកធ្វើពិធីនៅលើកោះ Koh Samui ប្រទេសថៃ ដោយមានការចូលរួមអបអរសាទរ និងជាភ្ញៀវកិត្តិយស ពីសំណាក់បងប្អូនសាច់ញាតិ និងមិត្តភក្តិផងដែរ។ នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ដ៏ពិសេស របស់គូស្នេហ៍សង្ហានេះ លោក Edison និង Adean ក៏ត្រូវបានគេរាយការណ៍ថា បានផ្តល់ស្នាមថើប និងការឱបគ្នាទៅវិញមក យ៉ាងរ៉ូមែនទិកទៀតផង។

ថ្វីបើនេះជាស្នេហាដ៏លំបាក និងខុសធម្មជាតិមែនពិត ប៉ុន្តែមហាជន និងអ្នកនិយមលេងបណ្តាញសង្គមជាច្រើន ក៏បានសម្ដែងក្តីរំភើបរីករាយ និងបានជូនពរពួកគេទាំងពីរ ឲ្យស្រលាញ់គ្នាបានយូរអង្វែងផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា
គូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]