ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ទីផ្សារនៃបច្ចេកវិទ្យាស្មាតហ្វូនហាក់ដូចជាឡើងកម្តៅខ្លាំងដោយក្រុមហ៊ុនធំៗបានបញ្ចេញនូវផលិតផលពិសេសរបស់ខ្លួនជាមួយបច្ចេកវិទ្យាកំពូលៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនកំពុងតែធ្វើការសម្រេចចិត្តថា តើស្មាតហ្វូនមួយណា ដែលពួកគេត្រូវជ្រើសរើស និងស័កិ្តសមបំផុតសម្រាប់ពួកគេ។

ក្នុងពេលនេះយើងសង្កេតឃើញថា បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវកំពូលស្មាតហ្វូនប្រចាំឆ្នាំរបស់ខ្លួនស៊េរី Samsung Galaxy S10 | S10+ កាលពីខែកុម្ភៈកន្លងទៅនេះរួចមក ទីផ្សារទាំងមូលផ្អើលឈូឆរជាមួយនឹងបច្ចេកវិទ្យា និងសោភ័ណរបស់ផលិតផលមួយនេះ។ ជារួមក្រុមហ៊ុន សាមសុង ពិតជាធ្វើបានល្អឥតខ្ចោះ និងបំពេញចិត្តអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនទាំងអស់ទូទាំងពិភពលោកឱ្យងាកមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យបំផុត នៃកំពូលស្មាតហ្វូនដ៏ល្អឯកគ្មានគូប្រៀបទាំងពីរនេះ។

Samsung Galaxy S10+

ជាក់ស្តែងក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់ម៉ូឌែល Samsung Galaxy S10 | S10+ ពិតជាបានទទួលការស្រឡាញ់គាំទ្រ និងលក់ដាច់យ៉ាងច្រើនលើសលុបលើសពីការរំពឹងទុក។ បើតាមប្រសាសន៍របស់លោក រតនា សោភ័ណ ដែលជាប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា កំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ ពិតជាលក់ដាច់ខ្លាំងមែនទែន ហើយមានកំណើនស្មើ ១២៥% (កើនឡើង ២៥%) ធៀបនឹងការលក់របស់ Samsung Galaxy S9 | S9+ ក្នុងឆ្នាំកន្លងទៅ រហូតដល់ថ្នាក់ស្ទើរតែដាច់ស្តុកតាមដេប៉ូចែកចាយរបស់ផលិតផល សាមសុង ផងដែរ។

យ៉ាងណាមិញ លោកក៏បានបន្ថែមទៀតថា ទាំងខ្លួនលោកផ្ទាល់ និងក្រុមហ៊ុន សាមសុង នឹងខិតខំព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើការផ្តល់ជូនស្មាតហ្វូនដ៏ល្អឥតខ្ចោះទាំង ២ ស៊េរីនេះ ជូនដល់អតិថិជនទាំងអស់មិនឱ្យទាស់ចិត្តឡើយ។ ដូច្នេះគ្មានហេតុផលអ្វីដែលធ្វើឱ្យលោកអ្នកស្ទាក់ស្ទើរចិត្ត ក្នុងការជ្រើសរើសយកស្មាតហ្វូនលំដាប់កំពូលក្នុងក្តីស្រមៃ ដែលខ្លួនតែងតែប្រាថ្នាចង់បានក្នុងដៃទៀតឡើយ។

Samsung Galaxy S10+

ហើយខាងក្រោមនេះ គឺជាតម្លៃ និងពណ៌របស់ Galaxy S10|S10+ ដែលផ្តល់ជូន៖ 
- S10 ទំហំ 8GB+128GB = $899 មាន ៣ ពណ៌៖ ពណ៌ស ខ្មៅ និងបៃតង
- S10+ ទំហំ 8GB+128GB= $989 មាន ៣ ពណ៌៖ ពណ៌ស ខ្មៅ និងបៃតង

លោកអ្នកក៏អាចរកជាវកំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ បាននៅតាមហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុង ទាំងអស់ក្នុងប្រទេសកម្ពុជា ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕

Samsung Galaxy S10+
Samsung Galaxy S10+
Samsung Galaxy S10+

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]