(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកំដៅអាចកើតឡើងដល់ ៣៧អង្សាសេ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា យោងតាមការតាមដាន និងសង្កេតលើលក្ខណៈអាកាសធាតុជាប្រចាំសង្កេតឃើញថា៖

១៖ នៅថ្ងៃទី២៦ ដល់ ២៩ ខែមីនា ឥទ្ធិពលនៃការប្រសព្វគ្នារវាងសម្ពាធទាប (ទិលខាងលិច និងពាយ័ព្យ) និងសម្ពាធខ្ពស់នៃតំបន់ខ្ពង់រាបចុះខ្សោយ ធ្វើឲ្យកម្រិតទឹកភ្លៀងកក់ខែ ក៏ធ្លាក់ចុះផងដែរ។ ទន្ទឹមនេះ កំដៅនឹងកើតឡើងវិញ ដែលកម្រិតសីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ អង្សាសេ។

២៖ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ ថ្ងៃទី០២ ខែមេសា ឥទ្ធិពលនៃការប្រសព្វគ្នារវាងសម្ពាធទាប និងសម្ពាធខ្ពស់ បន្តកើតឡើងវិញ សារជាថ្មីម្តងទៀត ដែលបណ្តាលឲ្យមានភ្លៀងកើតឡើងវិញ ជាបន្តបន្ទាប់ដែលនាំមកជាមួយនូវ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ ឯសីតុណ្ហភាពជាទូទៅមានពី ៣០ ដល់ ៣៣អង្សាសេ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]