ទស្សនីយភាពនេះគឺធ្វើឲ្យយើងមានអារម្មណ៍រំភើប និងភ័យខ្លាច ក៏ប៉ុន្ដែផ្ទាំងរលកដ៏ធំសម្បើមនេះបាន កត់ចូលក្នុងកំណត់ត្រាថ្មីរបស់ពិភពលោក ដែលជារលកដ៏ធំបំផុតនៅលើពិភពលោក។

អ្នកលេងក្ដារស្គីលើទឹកម្នាក់ឈ្មោះថា Garrett McNamara ចូលទៅលេងជាមួយរលកសមុទ្រដ៏ធំសម្បើម ដែលមានកម្ពស់ប្រហែល ៣០.៥ម៉ែត្រ នៅឆ្នេរ Nazare ប្រទេសប៉ុកទុយហ្កាល់ (Portugal)។ បើមានគណៈកម្មការមកកាត់សេចក្ដី កីឡាករអត្តពលកម្មរបស់អាមេរិករូបនេះ ប្រហែលជាអាចបំបែក ឯកក្តកម្មចាស់របស់គាត់កាលពីឆ្នាំ២០១១ ដែលធ្វើនៅឆ្នេរ Nazare ដូចគ្នាគឺមានកំពស់ ២៣.៨ម៉ែត្រ។ លោក McNamara អាយុ៤៥ឆ្នាំ កើតនៅទីក្រុង Pittsfield រដ្ឋ Massachusetts សហរដ្ឋអាមេរិក ប៉ុន្ដែក្រុមគ្រួសាររបស់គាត់បានប្ដូរទៅទីកោះហាវៃ កាលពីគេអាយុ១១ឆ្នាំ ដែរជាពេលដែលគាត់ចាប់ផ្ដើមលេង រៀនលេងក្ដារស្គីលើទឹក។

លោក McNamara បានចាប់ផ្ដើមចូលប្រកួត កីឡាក្ដារស្គីលើទឹករលកលើកដំបូង នៅអាយុ១៧ឆ្នាំ និងបានហាត់រៀន ជាមួយបងប្រុសរបស់គាត់អស់រយៈពេល ១០ឆ្នាំទៀត រហូតដល់ឆ្នាំ២០១១ គាត់បានបំបែកឯកក្តកម្មពិភពលោក ផ្នែកជិះក្ដារស្គីលើទឹករលក ដែលមានកំពស់ខ្ពស់បំផុត ២៣.៨ម៉ែត្រ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះកីឡាប្រភេទនេះ? តើប្រិយមិត្តធ្លាប់បានលេងកីឡានេះពីមុនមកទេ?















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]