ភ្នំពេញ៖ មួយរយៈពេលកន្លងទៅនេះ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពលោកចាន់ សម័យ បានធ្លាក់ខ្លួនក្នុងស្ថានភាព ជីវភាពលំបាកខ្លាំង ទើបធ្វើឲ្យសិល្បៈជាច្រើនមានអារម្មណ៍ថាក្តុកក្តួលយ៉ាងខ្លាំង។

ក្រោយពីបានបាត់មុខពីសិល្បៈសង្ងំលាក់ខ្លួន នៅក្នុងស្ថានភាពលំបាកបែបនេះ នាពេលេនេះដែលលោក ក៏ត្រូវបានអ្នកសិល្បៈបានជួយដល់លោកគ្រប់ៗគ្នា រហូតដល់ពេលនេះរូបរាងនឹងមុខមាត់របស់លោកប្រែជាស្រស់ស្រាយ និងរីករាយជាងមុន។

ស្របពេលជាមួយគ្នានេះដែរ លោកក៏បានលេចមុខសារជាថ្មីម្តងទៀត នៅក្នុងការបកស្រាយចម្រៀងមរតកដើម «ស្រីសល្អឯក ( ស្រីល្អដូចក្អែក)» យ៉ាងពីរោះគួរឲ្យចាប់អារម្មណ៍ ថែមទាំងទទួលបានការកោតសរសើរ ពីសំណាក់អ្នកគាំទ្រ និងមហាជនជាច្រើនផងដែរ។

ទន្ទឹមនឹងនេះ អ្នកគាំទ្រពិតជារំភើបចិត្ត នៅពេលដែលបានលឺសម្លេងរបស់លោកសារជាថ្មីម្តងទៀត ស្របពេលដែលការបាត់មុខពីសិល្បៈជាច្រើនឆ្នាំ សម្លេងរបស់លោកនៅតែពីរោះខ្លាំងគួរឲ្យសរសើរតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ ក្នុងបទថ្មី
ចាន់ សម័យ ក្នុងបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]