ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ឪពុកក្មេកតារាសម្ដែងស្រីអ្នកនាងAff បានប្រកាសផ្ដល់ភាគហ៊ុនហាងកាហ្វេរបស់ លោក Songkarn ទៅឲ្យចៅស្រីរបស់ខ្លួនមួយភាគធំ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

យ៉ាងណាមិញ បន្ទាប់ពីដំណឹងមួយនេះ ត្រូវបានប្រកាសក្ដែងៗពេញទាំងបណ្ដាញសង្គម ស្រាប់តែថ្មីៗនេះ តារាស្រី អ្នកនាង Aff បានចេញមុខមកបកស្រាយ ដោយក្នុងនោះ នាងបានបង្ហាញក្ដីសប្បាយរីករាយជាខ្លាំង ដែលឪពុកក្មេកខ្លួន នៅតែមានក្ដីមេត្តាដល់កូនស្រីនាង ប៉ុន្តែសម្រាប់ការផ្ដល់ភាគហ៊ុនមួយនេះ នាងសុំធ្វើការមិនទទួលយកនោះទេ ព្រោះនាងគិតថាហាងមួយនេះ គឺមិនមែនមានតែភាគហ៊ុនរបស់គ្រួសារ Songkarn តែប៉ុណ្ណោះទេ តែវាមានភាគហ៊ុនអ្នកផ្សេងផងដែរ។

ទោះបីតារាស្រីអ្នកនាងAff មិនបានបង្ហាញឈ្មោះបុគ្គលដែលជាម្ចាស់ភាគហ៊ុនមួយផ្នែក នៃហាងកាហ្វេនោះក៏ដោយក្ដី ក៏មហាជននៅតែដឹងថា ជាតារាស្រីMatt ដែរ។ ដោយអាចជាមូលហេតុនេះហើយ បានជាអ្នកនាងAff មិនឲ្យកូនស្រីខ្លួន ទទួលយក ភាគហ៊ុនមួយនេះពីឪពុកក្មេកជាដាច់ខាត៕ 

Aff
Aff និងកូនស្រី
ឪក្មេក​ និងកូនស្រីAff
ឪក្មេក​ និងកូនស្រីAff
ឪក្មេក​ និងកូនស្រីAff

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]