ម៉ិចស៊ីកូ៖ ជាទូទៅ ដើមដំបងយក្សគឺជាប្រភេទរុក្ខជាតិដែលអាចលូតលាស់បាន ក្នុងតំបន់ក្តៅនិងស្ងួតខ្លាំង។ មិនតែប៉ុណ្ណោះ ប្រជាកសិករក្នុងប្រទេសម៉ិចស៊ីកូជាច្រើននាក់ ក៏កំពុងតែដាំដើមដំបងយក្សនេះដើម្បីទុកធ្វើជាអាហារ ផ្សំជាថ្នាំបុរាណ និង ចម្រាញ់វាធ្វើជាជ័រផ្សេងៗផងដែរ។

បើទោះបីជាដើមដំបងយក្សទាំងអស់នេះមានសារៈសំខាន់យ៉ាងច្រើនដូចដែលបានរៀបរាប់ខាងលើនេះមែន ក៏ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុនម៉ិចស៊ីកូឈ្មោះ Nopalimex បានប្រើវិធីសាស្ត្រថ្មីមួយទៀត ក្នុងការច្នៃប្រេងជីវឥន្ធនៈ (Biofuel) ដែលចម្រាញ់ចេញពីដើមដំបងយក្សតែម្តង។

ដើមដំបងយក្ស

ក្នុងការកែច្នៃនេះ ដំបូងឡើយគេត្រូវយកដើមដំបងយក្សទាំងអស់នោះទៅចិតសំបកចេញ (យកតែបណ្តូលខាងក្នុងប៉ុណ្ណោះ) ហើយយកវាទៅកិនឲ្យម៉ត់ រួចយកទៅលាយជាមួយនឹងលាមកសត្វ។ ជំហានបន្ទាប់ គេយកវាទៅច្រោះផ្ទុកក្នុងធុងរហូតដល់វារលួយចូលគ្នា ដើម្បីបំបែកចេញជាឧស្ម័ន (មេតាន) នៅក្នុងនោះតែម្តង។ បន្ទាប់ពីអនុវត្តតាមវិធីសាស្ត្រខាងលើនេះហើយ គេនឹងអាចយកឧស្ម័នជីវឥន្ធនៈទៅចម្រាញ់ធ្វើជាអគ្គិសនីបានហើយ។

ឥឡូវនេះ ប្រេងចម្រាញ់ពីដើមដំបងយក្សនេះ ត្រូវបានគេយកទៅធ្វើតេស្តនៅក្នុងទីក្រុង Zitacuaro ដោយការចាក់វាបញ្ចូលទៅក្នុងរថយន្តរបស់រដ្ឋាភិបាលម៉ិចស៊ីកូតែម្តង។ ហើយបើនិយាយពីតម្លៃវិញ ប្រេងជីវឥន្ធនៈនេះត្រូវបានលក់ចេញក្នុងតម្លៃត្រឹមតែ0,៦៥ដុល្លារ/លីត្រប៉ុណ្ណោះ។ 

បើប្រៀបធៀបជាមួយនឹងប្រេងសាំងផ្សេងៗក្នុងប្រទេសម៉ិចស៊ីកូ វាមានតម្លៃថោកជាងគេដល់ទៅ៣ដងឯណោះ។ លើសពីនេះទៅទៀត វាក៏បានចូលរួមចំណែកក្នុងការលើកស្ទុយ និង អភិរក្សប្រព័ន្ធបរិស្ថានក្នុងប្រទេសម៉ិចស៊ីកូមួយផ្នែកដែរ៕

មានវីដេអូនៅខាងក្រោម៖

ដើមដំបងយក្ស
ដើមដំបងយក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]