ភ្នំពេញ៖ កាន់តែមានទំនុកចិត្ត និងភាពជឿជាក់លើទូស័ព្ទដៃស្មាតហ្វូន Vivo V15 ដែលជាស្មាតហ្វូនដែលមានភាពច្នៃប្រឌិតខ្ពស់ជាមួយនឹងការរចនាបទដ៏សំបូរបែប និងបង្ហាញចេញនូវភាពទាក់ទាញដ៏ល្អឥតខ្ចោះ។ ហើយសម្រាប់គោលដៅ ដែលផលិតទូរស័ព្ទដៃស្មាតហ្វូន VivoV15 នេះឡើង គឺផ្ដោតសំខាន់ទៅលើតម្រូវការរបស់អតិថិជន និងអ្នកដែលនិយមប្រើប្រាស់ទៅលើស្មាតហ្វូន។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះផងដែរ រាល់ការផលិតត្រូវមានគុណភាពប្រសិទ្ធភាពក៏ដូចជាទំនុកចិត្ត រីឯតម្លៃត្រូវស្របទៅនឹងជីវភាព និងស្ថានភាពរបស់អ្នកប្រើប្រាស់។ ដូច្នេះហើយទើបក្រុមហ៊ុនសម្រេចចិត្តធ្វើការទម្លាក់តម្លៃរបស់ Vivo V15 ពី $359 មកត្រឹមតែ $339។

រួសរាន់ឡើងសម្រាប់អតិថិជន ដែលលង់ស្នេហ៍ស្មាតហ្វូន Vivo V15 អាច Pre-Order បានដោយនៅសល់ត្រឹមតែមួយថ្ងៃទៀតតែប៉ុណ្ណោះ សម្រាប់ការ Pre-Order លោកអ្នកគ្រាន់តែកក់ទុកមុនត្រឹមតែ ១០ ដុល្លារ។ ជាមួយតម្លៃចេញលក់ផ្លូវការរបស់ទូរស័ព្ទ Vivo V15 ឥឡូវនេះ គឺមានតម្លៃត្រឹមតែ $339 ប៉ុណ្ណោះ។

Vivo V15

រាល់ការកុម្ម៉ង់ទុក Vivo V15 ក្រុមហ៊ុន Vivo ប្រចាំនៅប្រទេសកម្ពុជាក៏មានបន្ថែមជូនដល់អតិថិជននូវកាដូពិសេសៗជាច្រើនផងដែររួមមានដូចជា៖ បន្តោងសោ Vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank (រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេលក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ)។

លើសពីនេះ អតិថិជនក៏នឹងទទួលបានស៊ីមកាត Smart ដែលមានតម្លៃ $54 ដោយឥតគិតថ្លៃជាមួយនឹងគម្រោង Smart ធំហ្មង រយៈពេល 24 សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី 27/03/2019 រហូតដល់ 02/04/2019 ផងដែរ។

ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រទូរស័ព្ទ Vivo ក្រុមហ៊ុន Vivo ប្រចាំនៅប្រទេសកម្ពុជា ក៏ផ្តល់ជូនបណ្ណធានាប្តូរអេក្រង់ដោយឥតគិតថ្លៃ១ដងផងដែរ ដែលមានសុពលភាព 12 ខែ។ ជាពិសេសក៏មានបន្ថែមនូវការធានាទូរស័ព្ទ រហូតដល់ទៅ 24 ខែ គិតចាប់ពីថ្ងៃដែលទិញ។ អ្វីដែលពិសេសនោះគឺ គ្រាន់តែ Pre-order Vivo V15 ឥឡូវនេះ ក្រុមហ៊ុនក៏នឹងផ្តល់ជូនប័ណ្ណផ្សងសំណាងចាប់រង្វាន់ជាច្រើនដូចជា៖ ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន 5 រង្វាន់ វ៉ាលីម៉ាក Rimowa ចំនួន 10 រង្វាន់ និងទូទឹកកកម៉ាក Midea ចំនួន 15 រង្វាន់។

កាលបរិច្ឆេទចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី 26 ខែមីនា រហូតដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2019។ សម្រាប់លក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេសរបស់ទូរស័ព្ទដៃស្មាតហ្វូន Vivo V15 ដូចជា៖
• កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល
• អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)
• ទំហំអេក្រង់ 6.53-inch 2340x1080 FHD+
• AI កាមេរ៉ាក្រោយ 3 គ្រាប់
• មុខងារថតព្រាល Portrait 5MP
• មុខងារថតរូបធ្វើឲ្យរូបរាងកាន់តែស្អាត (AI Body Shaping)
• មុខងារថតបានកាន់តែធំទូលាយ 8MP (120°)
• មុខងារថតរូបកាន់តែច្បាស់12MP (24 Million Photosensitive Unities)
• បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ
• RAM 6GB + ROM 128GB + SD Card up to 256GB
• Jovi: Google Len and Google Assistant
• ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)
• ថាមពលថ្ម 4000mAh
• បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Fast Charging)
• Funtouch OS 9 (Based on Android 9.0)
• មានពីរពណ៌ Topaz Blue និង Glamour ៕

លក្ខណៈពិសេសរបស់ Vivo V15
លក្ខណៈពិសេសរបស់ Vivo V15
លក្ខណៈពិសេសរបស់ Vivo V15

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]